លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានអះអាងថាប្រទេសកម្ពុជាត្រូវ ការរដ្ឋបាលរឹងមាំ ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា បើពុំដូច្នោះទេ លោកថានឹងមានអស្ថេរភាពសង្គម។ លោកឡៅ ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមេសាឆ្នាំ២០១២។
«បើកម្ពុជាមិនមានរដ្ឋបាលខ្លាំងទេ កម្ពុជាមិនបានឆ្លើយតបទៅនឹងការផ្លាស់ប្តូរសង្គមទេ។ ពេលនោះនឹងមានការលំបាក ហើយការអនុវត្តច្បាប់ឬកំណែរទម្រង់ ផ្សេងទៀតគ្មានប្រសិទ្ធភាពទេ។ នោះអាចនឹងនាំទៅដល់អសន្តិសុខសង្គម»។
លោកថ្លែងថា មានកំណែរទម្រង់ជាច្រើនក្នុងរដ្ឋាភិបាលនិងសភានិងប្រព័ន្ធយុត្តិធម៌ ការចែករំលែកអំណាចដល់ថ្នាក់មូលដ្ឋាននិងបញ្ហាផ្សេងៗទៀតចាំបាច់ត្រូវកែទម្រង់តាមការវិវត្តសង្គមនិងពិភពលោក ដើម្បីបង្កបរិយាកាសងាយស្រួលដល់ពលរដ្ឋបានរស់នៅក្នុងសុភមង្គល។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com