ជនជាតិអាមេរិកាំងពីរនាក់ប្តីប្រពន្ធព្យាបាលត្រចៀកថ្លង់នៅខេត្តសៀមរាប
Your browser doesn’t support HTML5
ទូរទស្សន៍ abc NEWS ONE ឲ្យដឹងថា ជនជាតិអាមេរិកាំងពីរនាក់ប្តីប្រពន្ធដែលព្យាបាលត្រចៀកថ្លង់ក្នុងពិភពលោក បានទៅជួួយជនជាតិខ្មែរថ្លង់គរនៅជិតប្រាសាទអង្គរវត្តដ៏ល្បីនេះ នាពេលថ្មីៗនេះ ដើម្បីឲ្យគេអាចស្តាប់ឮ។ មានមនុស្សថ្លង់គរទាំងក្មេង ទាំងចាស់មករកជំនួយនេះ។ Bill និងTani Austin ដឹកនាំអាមេរិកាំងមួយក្រុមទៅខេត្តសៀមរាប ដោយបញ្ជាក់ថា មនុស្សថ្លង់គរទាំងនោះមិនថ្លង់ទាំងស្រុងទេ។ Neil Kaelinsky, ABCNews, សៀមរាប, កម្ពុជា៕