លោកស្រី Harris បង្ហាញនូវភាពខុសគ្នារវាងទស្សនៈរបស់លោកស្រីនឹងទស្សនៈរបស់ លោក Trump ពេលទទួលយកការតែងតាំងរបស់បក្សប្រជាធិបតេយ្យ
Your browser doesn’t support HTML5
ទើបតែរយៈពេលមួយខែបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានប្រកាសថាលោកនឹងមិនស្វះស្វែងរកការឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀត លោកស្រី Kamala Harrisបានទទួលយកការតែងតាំងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ លោកស្រីបានបង្ហាញនូវប្រវត្តិនិងទស្សនៈវិស័យរបស់លោកស្រីដែលខុសគ្នាទៅនឹងទស្សនៈវិស័យរបស់អតីតប្រធានាធិបតីលោក Donald Trumpដែលជាគូប្រជែងរបស់លោកស្រីមកពីខាងគណបក្សសាធារណរដ្ឋ។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍រឿងនេះពីមហាសន្និបាតគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុងChicago រដ្ឋIllinois។ អ្នកស្រី ហុង ចិន្តា ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។