អាវចាក់ពណ៌បៃតងជាការរំឭកអំពីភាពរន្ធត់នៃការសម្លាប់រង្គាល Holocaust
Your browser doesn’t support HTML5
កាលពីទសវត្សរ៍ ១៩៤០ នៅក្នុងតំបន់ដែលនៅពេលបច្ចុប្បន្ននេះជាទីក្រុង Lviv ប្រទេសអ៊ុយក្រែន កុមារីជាតិសាសន៍ជ្វីហ្វឈ្មោះ Krystyna Chiger អាយុ ១៣ ឆ្នាំ បានលាក់ខ្លួនជាងមួយឆ្នាំនៅក្នុងលូដើម្បីគេចពីតាមការចាប់របស់ពួកណាហ្ស៊ី។ នៅពេលនោះ នាងពាក់អាវចាក់ពណ៌បៃតង ហើយក្រោយមកនាងបានសរសេរសៀវភៅមួយក្បាលអំពីអ្វីដែលនាងបានឆ្លងកាត់ ដោយដាក់ចំណងជើងថា៖ «ក្មេងស្រីពាក់អាវចាក់ពណ៌បៃតង»។ សៀវភៅនេះបានធ្វើឱ្យស្ត្រីអាមេរិកាំងម្នាក់រស់នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ចំណាយពេលមួយឆ្នាំដើម្បីស្វែងយល់អំពីរឿងរ៉ាវពិតក្នុងសៀវភៅនេះ។ អ្នកស្រី Ksenia Turkova រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖