គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន៖ ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ ពលរដ្ឋ​កុំ​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​ខ្លួន

Your browser doesn’t support HTML5

ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៧ នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​​ខ្លាំងក្លា​មួយ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះ​ឈរ​ឈ្មោះ​បោះឆ្នោត។ គណបក្ស​នយោបាយ ១៧ ដែល​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច មាន​ថវិកា​និង​សំឡេងគាំទ្រ​តិចតួច ហើយ​ទំនង​មិន​អាច​ឈ្នះ​អាសនៈ​ក្នុងសភា​បាន​ឡើយ។ នៅ​ក្នុង​កម្រងសេចក្តី​រាយការណ៍​ «សំឡេង​អ្នកន​យោបាយ» របស់ VOA អ្នក​ស្រី ​ ធីតា​ វីន និងលោក ពិន ស៊ីសុវណ្ណ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ លោក​ យ៉េង​ វីរៈ ​ប្រធាន​គណ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន អំពី​កម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោតខាងមុខនេះ៕