ពិព័រណ៍​ថ្មី​នៅ​សារមន្ទីរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បង្ហាញ​ពី​ភាព​ជា​កុមារី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក

Your browser doesn’t support HTML5

ការ​តាំង​ពិព័រណ៍​ថ្មី​មួយ​នៅ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ដែល​ទើប​បើក​ឡើង​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​បញ្ហា​នានា​ដែល​ស្ត្រី​វ័យ​ក្មេង​ប្រឈម​នៅ​ពេល​ធំ​ដឹង​ក្ដី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ការ​តាំង​ពិព័រណ៍​ដែល​មាន​ចំណងជើង​ថា «ភាព​ជា​កុមារី (ដ៏​ស្មុគស្មាញ)» បង្ហាញ​ឲ្យ​ឃើញ​អំពី​ជីវិត​នៃ​ក្មេង​ស្រី​អាមេរិកាំង​នានា​ដែល​តស៊ូ​មតិ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម និង​ដែល​បាន​តម្រង់​ទិស​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។ អ្នកស្រី Karina Bafradzhian រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល។