អ្នកជំនាញថតរូបម្នាក់ធ្វើយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់និងការច្រោះខ្សាច់តំបន់ឆ្នេរនៅហ្គាណា
Your browser doesn’t support HTML5
ហ្គាណាគឺជាប្រទេសមួយដែលមានបន្ទាយ ប្រាសាទ និងកន្លែងប្រវត្តិសាស្រ្តដទៃទៀតក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO តែសម្បត្តិបេតិកភណ្ឌទាំងនេះកំពុងរងការគំរាមកំហែងដោយសារការច្រោះខ្សាច់តំបន់ឆ្នេរ និងរលកធំៗដែលកើតមានញឹកញយ។ អាជីវកម្មបូមខ្សាច់ខុសច្បាប់កំពុងធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ឡើង។ អ្នកថតរូបម្នាក់ ដែលផ្ទះពីដូនតារបស់លោក បានលិចចម្ងាយ៣គីឡូម៉ែត្រចូលក្នុងមហាសមុទ្រ បានប្រើពិព័រណ៍រូបថត ដើម្បីលើកកម្ពស់ការយល់ដឹងពីស្ថានភាពនេះ។ លោក Senanu Tord រាយការណ៍រឿងនេះពីក្រុង Ada ប្រទេសហ្គាណា។ លោក សាយ មុន្នី សូមជូនសេចក្ដីប្រែសម្រួល៕