អាល្លឺម៉ង់ពិចារណាដាក់បម្រាមលើគណបក្សស្តាំនិយម ក្រោយការប្រជុំធ្វើឱ្យនឹកឃើញដល់ពួកណាស៊ី

  • Henry Ridgwell

Your browser doesn’t support HTML5

ពលរដ្ឋអាល្លឺម៉ង់រាប់ម៉ឺននាក់បានចេញធ្វើបាតុកម្មតាមដងផ្លូវសាជាថ្មីកាលពីពេលថ្មីៗនេះ ដើម្បីប្រឆាំងនឹងលទ្ធិស្តាំនិយមជ្រុល បន្ទាប់ពីមានការបង្ហាញថា សមាជិកគណបក្សស្តាំនិយមគឺ គណបក្សជម្រើសផ្សេងសម្រាប់អាល្លឺម៉ង់ (Alternative for Germany ឬ AfD) បានពិភាក្សាពីការបញ្ជូនជនចំណាកស្រុកចេញដោយបង្ខំ រួមទាំងពលរដ្ឋអាល្លឺម៉ង់ផងដែរ នៅក្នុងការប្រជុំសម្ងាត់មួយ។ លោក Henry Ridgwell ជូនសេចក្តីរាយការណ៍ពីទីក្រុងឡុងដ៍។ អ្នកនាងស្រេង លក្ខិណា សូមជូនសេចក្តីប្រែសម្រួល៕