ហ្សកហ្ស៊ីប្រកាន់ជំហរប្រុងប្រយ័ត្នមួយរវាងសុបិនចូលសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ី
Your browser doesn’t support HTML5
ចំពេលមានការវាយប្រហារថ្មីៗលើទីក្រុងកៀវ និងខណៈដែលអ៊ុយក្រែនត្រៀមវាយបករុស្ស៊ី អតីតសាធារណរដ្ឋសូវៀតមួយផ្សេងទៀតកំពុងឃ្លាំមើលយ៉ាងដិតដល់។ ក្នុងឆ្នាំ ២០០៨ ប្រទេសហ្សកហ្ស៊ីបានធ្វើសង្គ្រាមខ្លីមួយប្រឆាំងនឹងទីក្រុងមូស្គូ និងអ្នកបំបែកខ្លួនដែលគាំទ្ររុស្ស៊ី ដោយបានបាត់បង់តំបន់ផ្តាច់ខ្លួន South Ossetia និងមួយទៀតគឺ Abkhazia ។ ឥឡូវនេះ ដោយសារប្រជាជនហ្សកហ្ស៊ីមើលទៅបស្ចិមប្រទេសយ៉ាងរឹងមាំ អ្នកខ្លះបានចោទប្រកាន់រដ្ឋាភិបាលរបស់ខ្លួនថាមានទំនោរទៅរកទីក្រុងមូស្គូ ដែលជាហានិភ័យចំពោះក្តីសង្ឃឹមថា ហ្សកហ្ស៊ីអាចចូលរួមជាមួយសហភាពអឺរ៉ុប។ អ្នកស្រី Lisa Bryant រាយការណ៍ពីរដ្ឋធានី Tbilisi និងនៅជិតព្រំដែននៃ South Ossetia។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕