សព​លោក George Floyd ត្រូវ​បាន​បញ្ចុះ​នៅ​ក្រុង Houston

Your browser doesn’t support HTML5

សមាជិក​គ្រួសារ អ្នក​នយោបាយ និង​តារា​ល្បីៗ​ជាច្រើន បាន​កាន់​មរណទុក្ខ​លោក George Floyd នៅ​ឯ​ពិធី​បុណ្យ​សព​របស់​លោក​ក្នុង​ក្រុងHouston រដ្ឋ​តិចសាស កាល​ពី​ថ្ងៃ​អង្គារ ទី៩ ខែមិថុនា កន្លង​ទៅ​នេះ។ លោក Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ក្រុង Minneapolis រដ្ឋ Minnesotaកាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា។ ការ​ស្លាប់​នេះ​បាន​ញ៉ាំង​ឲ្យ​មាន​បាតុកម្ម​ទូទាំង​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ទៀត។ លោក Mike O’Sullivan រាយការណ៍​រឿង​នេះ​ពី​ទីក្រុងLos Angeles។ លោក សាយ មុន្នី ជូនសេចក្តី​ប្រែសម្រួល៕