Hello ​VOA ​ស្ត្រី​និង​ភាពជាអ្នកដឹកនាំ​៖ ​ពីគ្រួសារក្រលំបាកលោកស្រី រី ថានី​ បានសម្រេចក្តីស្រមៃដើម្បីគ្រួសារ​និងសហគមន៍​សិប្បកម្មតំណាងវប្បធម៌

Your browser doesn’t support HTML5

ជីវ​ភាព​គ្រួសារ​ក្រ​លំបាក​បាន​ជំរុញ​ឱ្យ​លោក​ស្រី ​រី ​ថានី ​ក្លាហាន​បង្កើត​ក្តី​ស្រមៃ​ របស់​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ដើម្បី​ជម្នះ​ភាព​ក្រី​ក្រ​លំបាក។​ ក្តី​ស្រមៃ​នេះ​ ជាមួយ​នឹង​ការ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ភាព​ធន់​នឹង​ឧបសគ្គ​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​ស្ថាបនិក​ និង​នាយិកា​សិប្បកម្ម​នរា​ ដែល​បាន​ជួយ​លើក​ស្ទួយ​ស្នា​ដៃ​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​ឆាក​អន្តរ​ជាតិ ​និង​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍។ ​លោក​ស្រី​ បាន​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​Hello​ VOA ​ស្រ្តី​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ ថា​ ស្ត្រី​ត្រូវ​ហ៊ាន​ ស្រមៃ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ដោយ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​កុំ​ចុះ​ចាញ់ ​និង​កុំ​បោះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន​ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ លោក​ស្រី​ រី ថានី ថ្លែង​ថា៖ «ត្រូវ​កំណត់​គោល​ដៅ​ និង​មាន​ផែន​ការ​ច្បាស់​លាស់​ ហើយ​ព្យាយាម​ធ្វើ​ដោយ​ការ​តស៊ូ ​អត់​ធ្មត់​ ដើម្បី​តាម​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន»៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០២ ​តុលា ​២០២៣)