ហេឡូ​វីអូអេ ០៩ កុម្ភៈ ២០១២៖ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា

Residents start to dig out of the snow along a street in Providence, Rhode Island, USA. A behemoth storm packing hurricane-force wind gusts and blizzard conditions swept through the Northeast overnight.

អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី​ម្នាក់ ​គឺ​លោក​សុន ឆ័យ​កំពុង​តាក់តែង​សេចក្តី​ស្នើ​ច្បាប់​ស្តី​អំពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន។​ ការតាក់តែង​ច្បាប់​នេះ​ ធ្វើ​ឡើង​ គឺ​ដើម្បី​ជួយឲ្យ​មាន​តម្លាភាព​ក្នុង​ការអនុវត្តច្បាប់​ថា​តើ​ព័ត៌មាន​ណា​ជា​ព័ត៌មាន​អាច​ផ្តល់​ជូន​សារណៈជន​បាន​ ហើយ​ព័ត៌មាន​ណា​ខ្លះ​ដែល​មិន​អាច​ ផ្តល់​ជូន​សាធារណៈជន​បាន។​ លោក​សុន ឆ័យ​ អះអាង​ថា​ពលរដ្ឋ​មិន​ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​ពិត​និង​តម្លាភាពទេ​ ដូចជា​បញ្ហា​ទាក់ទង​នឹង​ការវិនិយោគ​ ការលក់​ទ្រព្យ​សម្បត្តិ​ជាតិ​ គម្រោង​អភិវឌ្ឍន៍​ជាដើម។​ ហើយ​អ្វីៗ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ព័ត៌មាន​សម្ងាត់។​ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍ ​ទី៩ខែកុម្ភៈ​ ឆ្នាំ២០១២​នេះ​ លោក​សុន ឆ័យ​ ជា​វាគ្មិន​បាន​ពិភាក្សា​អំពី​ប្រធានបទ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com