បទសម្ភាសន៍ VOA៖ ស្ថាបនិកសាលាសំរាមនិងបណ្ណាល័យចល័តថាដើម្បីមានការផ្លាស់ប្តូរ មនុស្សត្រូវរៀនចេះគិត
Your browser doesn’t support HTML5
លោក អ៊ុក វណ្ណដេ បានបង្កើតសាលាច្នៃពីដើមដូង និងសាលាច្នៃពីសំរាមដើម្បីផ្តល់ការអប់រំថ្នាក់បឋមសិក្សាទៅកាន់ក្មេងក្រីក្រជិត ២០០នាក់។ បច្ចុប្បន្ន លោកក៏កំពុងធ្វើគម្រោង «បណ្ណាល័យចល័ត» ដើម្បីលើកកម្ពស់ទម្លាប់អាននិងការចែករំលែកចំណោះដឹងនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះ លោក អ៊ុក វណ្ណដេ បានធ្វើដំណើរមកសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការណ៍នាំកូនសិស្សខ្មែរមកធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកនេះ។ លោក ចាប ចិត្រា នៃ VOA បានជួបសម្ភាសន៍ លោក លោក អ៊ុក វណ្ណដេ នៅទីក្រុង Long Beach រដ្ឋ California អំពីបេសកកម្មនៅអាមេរិក និងកិច្ចការទាក់ទងនឹងសាលាសំរាមនិងបណ្ណាល័យចល័តរបស់លោក។ សូមលោកអ្នកនាងស្ដាប់និងទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖