អតីតអនុប្រធានាធិបតីលោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់អាមេរិក

Your browser doesn’t support HTML5

អតីតអនុប្រធានាធិបតីលោក Joseph R. Biden បានក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដោយបានស្បថចូលកាន់តំណែងនៅជណ្តើរវិមានសភាសហរដ្ឋអាមេរិក ដែលមានការបិទសកម្មភាពសង្គមយ៉ាងខ្លាំងទើបតែ២សប្តាហ៍ បន្ទាប់ពីបាតុករគាំទ្រលោក Trump បានរំលោភអាសនៈអំណាចសភា។ ដូចដែលអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ​ប្រចាំនៅវិមានសភា​សហរដ្ឋអាមេរិក អ្នកស្រី Katherine Gypson រាយការណ៍ថា ការបដិសេធពុំព្រមចូលរួមរបស់អតីតប្រធានាធិបតី Donald Trump ក្នុងពិធីស្បថចូលកាន់តំណែង និងវិធានការរឹតត្បិតដើម្បីរារាំងការរាលដាលនៃវីរុសកូរ៉ូណាបានធ្វើឲ្យពិធីនៃការស្បថចូលកាន់តំណែងនេះ មិនដូចពិធីមុនៗនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកទេ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ប្រែសម្រួលសេចក្តីរាយការណ៍នេះ។