អតីត​កម្មាភិបាល​ខ្មែរក្រហម​ធូរចិត្តពេល​ចៅក្រម​ទម្លាក់បទចោទ

Your browser doesn’t support HTML5

អ្នកស្រី​អឹុម ចែម​ជនសង្ស័យ​មួយរូបនៃ​សាលាក្តី​ខ្មែរក្រហម​បានអះអាងថា ​អ្នកស្រីបាន​ធូរចិត្តក្រោយ​ពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​ កាលពីខែកុម្ភះ ទម្លាក់​បទចោទ​ដែល​ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្មនានា​ក្នុង​សម័យ​ខ្មែរក្រហម ។ ​ចៅក្រម​បាន ចាត់ទុកថា​ អ្នកស្រីអឹុម ចែមមិន ស្ថិត​ក្នុង​យុត្តាធិការ​របស់សាលាក្តី​ឬ​ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​និង​ជាអ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ទេ។ ​ខ្ញុំបាទ សុខ ខេមរា ​និង ​លោក ​ពិន សីុសុវណ្ណ​នៃ វីអូអេ ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកស្រី​អឹុម ចែម​នៅផ្ទះ​របស់​អ្នកស្រី​កាលពី​ប៉ុន្នាន​ថ្ងៃថ្មីៗ​នេះនៅ​ក្នុង​ឃុំ​ត្រពាំងតាវ​ ស្រុក​អន្លង់វែង​ដែល​ជាតំបន់​អតីត​ខ្មែរក្រហម​ផ្តាច់​ខ្លួន៕