កម្រងរូបភាព៖ លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិកទទួលមរណៈភាព
លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិក ញញឹមខណៈពេលដែលលោកស្រីដើរកាត់មុខអ្នកថតរូប បន្ទាប់ពីលោកអភិបាលរដ្ឋ Texas គឺលោក George W. Bush បានថ្លែងសុន្ទរកថាស្តីពីគោលនយោបាយបរទេសលើកទីមួយរបស់លោកនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩។
លោក Ronald Reagan និងលោកស្រី Nancy Reagan លើកដៃស្វាគមន៍នៅពេលដែលអ្នកទាំងពីរប្រារព្ធពិធីខួបកំណើតគម្រប់អាយុ៨៣ឆ្នាំរបស់លោក Ronald Reagan នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៤។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អញ្ជើញលោកស្រី Nancy Reagan ចូលរួមពិធីចុះហត្ថលេខាលើច្បាប់ស្តីពីបេសកកម្មខួបមួយរយឆ្នាំ Ronald Reagan Centennial Commission Act នៅសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៩។
លោកស្រី Nancy Reagan ទៅគោរពផ្នូរស្វាមីរបស់លោកស្រី គឺលោកអតីតប្រធានាធិបតី Ronald Reagan នៅបណ្ណាល័យប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤។
លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិក ប្រារព្ធពិធីខួបកំណើតអាយុ៩៤ឆ្នាំ។
លោក Ronald Reagan និងលោកស្រី Nancy Reagan លើកដៃលាដំណើរពីយន្តហោះ Air Force One មុននឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៤។
លោកស្រី Nancy Reagan ជាភរិយាប្រធានាធិបតីអាមេរិក បង្ហាញម៉ូតមួក និងអាវសម្រាប់សិស្សសាលា នៅពេលដែលលោកស្រីបានធ្វើដំណើរទស្សនកិច្ចទៅកាន់សាលារៀន Latin School នៅទីក្រុង Chicago កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨២។
លោក Ronald Reagan និងលោកស្រី Nancy Reagan បានចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Bethesda Naval Hospital ដើម្បីពិនិត្យសុខភាពរបស់លោកប្រធានាធិបតី Ronald Reagan កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៨១។
លោក Ronald Reagan និងលោកស្រី Nancy Reagan លើកដៃស្វាគមន៍ទៅកាន់អ្នកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Ronald Reagan នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨១។