អតីតជនភៀសខ្លួនខ្មែរលោក តាន់ សុខ ប្រែខ្លួនឯងពីកម្មករ ទៅជាថៅកែរោងចក្រនៅអាមេរិក

Your browser doesn’t support HTML5

អតីតជនភៀសខ្លួនខ្មែរម្នាក់គឺលោក តាន់ សុខ បានកែខៃជីវិតខ្លួនឯងពីកម្មករដែលទទួលបានប្រាក់ឈ្នួលតិចតូចពេលមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ ១៩៨០ រហូតក្លាយទៅជាថៅកែខ្លួនឯង។ សព្វថ្ងៃលោកជាម្ចាស់រោងចក្រស្លលោហធាតុមួយឈ្មោះថា TSB FOUNDRY ក្នុងក្រុង Salt Lake City នៃរដ្ឋ Utah ហើយគ្រប់គ្រងមុខជំនួញមួយចំនួនទៀតក្នុងរដ្ឋនោះផងដែរ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ ថា ជោគជ័យក្នុងមុខរបររបស់លោក បានមកពីការតស៊ូប្រឹងប្រែងធ្វើការដោយមិនខ្លាចនឿយហត់៕