និស្សិតបរទេសកាន់តែប្រឈមនឹងការបៀតបៀនផ្លូវភេទ
Your browser doesn’t support HTML5
ចលនា #MeToo បានលាតត្រដាងពីវិធីដែលអ្នកមានឥទ្ធិពលបៀតបៀនផ្លូវភេទទៅលើអ្នកដែលទន់ខ្សោយជាងខ្លួន។ ប៉ុន្តែអ្វីដែលមិនបានរាយការណ៍នោះគឺបញ្ហាប្រឈមរបស់និស្សិតបរទេសក្នុងសហរដ្ឋអាមេរិក ដែលរងការបៀតបៀននៅក្នុងបរិវេណសាលា។ និស្សិតដែលមកពីប្រទេសមួយចំនួន អាចប្រឈមនឹងគ្រោះថ្នាក់កាន់ខ្ពស់ដោយសារតែពួកគេត្រូវបានបង្រៀនមិនឲ្យតវ៉ាជាមួយនឹងអាជ្ញាធរឬបង្កជម្លោះ។ អ្នកស្រី Kathleen Struck នៃ VOA បានជួបជាមួយ នឹងកញ្ញា Althea Rao មកពីប្រទេសចិន ដែលជានិស្សិតប្រើសិល្បៈដើម្បីបង្ហាញពីរបៀបដែលនាងដោះស្រាយបញ្ហាបៀតបៀនផ្លូវភេទនិងជួយអប់រំអ្នកដទៃ៕