ហេឡូ​វីអូអេ ១៥ កុម្ភៈ ២០១២៖ ភាពយន្តខ្មែរ​នាំ​ឲ្យ​មាន​ការចាប់អារម្មណ៍​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង​ប៊ែរឡាំង

លោក​ ឈូ ដាវី​ ផលិតករ​​ភាពយន្ត​ឯកសារ​រឿង​​ Golden​ Slumbers។​

នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើកទី​៦២​នៃទីក្រុង​ប៊ែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់ ដែល​កំពុង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៊ែរឡាំង ពី​ថ្ងៃ​ទី៩​ដល់ទី​១៩​កុម្ភៈ​ខាង​មុខ​នេះ មាន​ការ​បញ្ចាំង​ភាពយន្ត​ខ្មែរ​៤​រឿង​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​អ្នក​រៀប​ចំមហោ​ស្រពភាពយន្ត​នេះ ថែម​ទាំង​បាន​អញ្ជើញ​ផលិតករ​កម្ពុជា៣​នាក់ និង​តារា​ភាពយន្ត​ខ្មែរ​មួយ​រូប​ឲ្យ​មក​ចូលរួម​ផង។​ រាត្រី​នេះ​វីអូអេ​មាន​កិត្តិយស​ជួប​ជា​មួយ​ផលិតករ​២​រូប​ គឺ​លោក​ ឈូ ដាវី​ និង​ លោក​ទា លឹមគុណ​ ដើម្បី​ពិភាក្សា​អំពី​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ​ជំនាន់​មុន​និង​ជំនាន់​នេះ។​ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​មហោស្រព​ភាពយន្ត​អន្តរជាតិ​យ៉ាង​ធំ​មួយ​ក្នុង​ពិភពលោក​ ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​បែប​នេះ​លើ​វិស័យ​ភាពយន្ត​កម្ពុជា​ មួយ​ផ្នែក​ធំ​គឺ​ដោយសារ​ខ្សែ​ភាពយន្ត​ឯកសារ​ Golden​ Slumbers​ របស់​លោក​ដាវី ដែល​និយាយ​អំពី​វិស័យខ្សែ​ភាពយន្ត​កម្ពុជា​របស់​លោក។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com