បទសម្ភាសន៍ VOA៖ ផលិតករភាពយន្ត«ខ្ញុំគឺឈុត វុទ្ធី»
Your browser doesn’t support HTML5
ភាពយន្តឯកសារមួយស្តីពីវីរភាពរបស់សកម្មជនការពារព្រៃឈើកម្ពុជា ដែលពលីជីវិត គឺលោក ឈុត វុទ្ធី ត្រូវបានហាមប្រាមមិនឲ្យចាក់ផ្សាយជាសាធារណៈក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ អ្នកដឹកនាំផលិតឯកសារនេះ គឺ កញ្ញា Fran Lambrick ថ្លែងថា ភាពយន្តនេះ គួរតែត្រូវបានរដ្ឋាភិបាលគាំទ្រនឹងអនុញ្ញាតឲ្យធ្វើការបញ្ចាំងជាសាធារណៈដោយសារតែវាមិនបានប៉ះពាល់និងចោទជនណាម្នាក់នោះទេ។ ជាងនេះទៀត ភាពយន្តឯកសារនេះគឺនិយាយពីវីរភាពរបស់លោក ឈុត វុទ្ធី និងការពារព្រៃឈើកម្ពុជា។ លោក នៅ វណ្ណារិន នៃ VOA បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយនឹងកញ្ញាបណ្ឌិត Fran Lambrick អ្នកដឹកនាំផលិតឯកសារ «I Am Chut Wutty» ឬ«ខ្ញុំគឺឈុត វុទ្ធី» អំពីភាពយន្តឯកសារនេះនិងគម្រោងអនាគតនៃការបញ្ចាំងភាពយន្តនេះលើអ៊ីនធឺណិត។