កម្រងរូបភាព VOA៖ ទិដ្ឋភាពមួយចំនួននៃការកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញ
ពុទ្ធសាសនិករាប់បាតនៅក្នុងវត្តសំពៅមាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)
សិស្សានុសិស្សរបស់សាលាសេនត្រល់ផាកកម្ពុជា (Central Park of Cambodia) យកចង្ហាន់ និងបច្ច័យមួយចំនួនមកប្រគេនព្រះសង្ឃនៅវត្តសំពៅមាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
សិស្សានុសិស្សរបស់សាលាសេនត្រល់ផាកកម្ពុជា (Central Park of Cambodia) ដាក់បច្ច័យនៅក្នុងហិបបច្ច័យនានា ក្នុងវត្តសំពៅមាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
បុរសម្នាក់ដាក់បច្ច័យនៅក្នុងហិបបច្ច័យនានា នៅក្នុងវត្តសំពៅមាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
ស្ត្រីពីរនាក់បួងសួងនៅមុខរូបសំណាកព្រះពុទ្ធ នៅក្នុងវត្តសំពៅមាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
ពុទ្ធសាសនិកប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តសំពៅមាសក្នុងរាជធានីភ្នំពេញនៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
គ្រួសារមួយធ្វើដំណើរចាកចេញពីវត្តសំពៅមាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦) បន្ទាប់ពីបានដាក់បិណ្ឌរួច។ (ប៊ុន ប៉េងហ៊ុយ/VOA)
ពុទ្ធសាសនិករាប់បាតនៅក្នុងវត្តលង្កាព្រះកុសុមារាម (ហៅវត្តលង្កា) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
ពុទ្ធសាសនិកប្រគេនចង្ហាន់ដល់ព្រះសង្ឃ នៅក្នុងវត្តលង្កាព្រះកុសុមារាម (ហៅវត្តលង្កា) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
ពុទ្ធសាសនិករាប់បាតនៅក្នុងវត្តបទុមវតីរាជវរារាម (ហៅវត្តបទុម) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
ពុទ្ធសាសនិកប្រគេនចង្ហាន់ដល់ព្រះសង្ឃ នៅក្នុងវត្តបទុមវតីរាជវរារាម (ហៅវត្តបទុម) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)
លោកតាម្នាក់អង្គុយលក់សត្វចាប នៅក្នុងវត្តបទុមវតីរាជវរារាម (ហៅវត្តបទុម) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃកាន់បិណ្ឌទី៥ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។ (ប៊ុន ប៉េងហ៊ុយ/VOA)