រូបភាព​ជុំវិញ​ពិភពលោក ០៩ កុម្ភៈ ២០២០

ទាហាន​កុម្ម៉ង់ដូ​សែង​ស្ត្រី​ម្នាក់​ដែល​សន្លប់​ចេញ​ពី​ផ្សារ​ទំនើប Terminal 21 Korat កន្លែង​ដែល​មាន​ការ​បាញ់ប្រហារ​នៅ​ក្នុង​ក្រុង Nakhon Ratchasima ប្រទេស​ថៃ។ ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា ជា​ទាហាន​ម្នាក់​ និង​មាន​ការ​ខឹងសម្បា​ដោយសារ​តែ​ជម្លោះ​ហិរញ្ញវត្ថុ បាន​សម្លាប់​មនុស្ស​មួយ​ចំនួន និង​បង្ក​ឱ្យ​មាន​ការ​បាញ់ប្រហារ​ដ៏​ប្រល័យ​មួយ នៅ​ពេល​ដែល​លោក​ធ្វើដំណើរ​ទៅ​កាន់​ផ្សារ​ទំនើប​ដ៏​មហាញឹក​មួយ។ អ្នក​ទិញ​ទំនិញ​ក្នុង​ផ្សារ​រត់គេច​ខ្លួន​យ៉ាង​តក់ស្លក់។

ព្រះ​ចន្ទ​ពេញវង់​នៅ​ឧទ្យាន Smith Rock State Park ក្នុង​រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

នាង Milena Jami វាយ​ និង​ជិះ​សត្វ​ llama របស់​នាង​ដើម្បី​ទទួល​បាន​ជ័យលាភី​លេខ១​នៅ​ក្នុង​ការ​ប្រកួត​សម្រាប់​កុមារ​អាយុ​៧ និង​៨ឆ្នាំ នៅ​ឧទ្យាន​ជាតិ Llanganates ក្នុង​ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

រលក​បោកបក់​ទៅ​លើ​ប៉ម Newhaven នៅ​ឆ្នេរ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស នៅ​ពេល​ដែល​ព្យុះ Storm Ciara បោកបក់​ទៅ​លើ​ប្រទេស​នេះ។

ព្រះសង្ឃ​មន្ត​គង់​ នៅ​ក្នុង​កម្មវិធី​បុណ្យ​មាឃបូជា នៅ​វត្ត Dhammakaya ក្រុង​បាងកក ប្រទេស​ថៃ។

មនុស្សម្នា​ធ្វើ​ការ​អធិដ្ឋាន​ នៅ​ពេល​ពួកគេ​ឈរ​នៅ​មាត់​ទន្លេ Hanumante នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ Swasthani Brata Katha ដែល​មាន​រយៈពេល​១ខែ នៅ​ក្នុង​ក្រុង Bhaktapur ប្រទេស​នេប៉ាល់។

អ្នក​ស្រុក​រស់នៅ​ក្នុង​ក្រុង Venice ចែវទូក​នៅ​ក្នុង​ក្បួន​ពាក់​ស្រោម​មុខ​មួយ​នៅ​ប្រឡាយ Grand Canal នៅ​ក្នុង​ពិធីបុណ្យ Carnival នៅ​ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។

សិល្បករ​សម្តែង​នៅ​ក្នុង​ថ្ងៃ​បើក​សម្ភោធ​ពិធីបុណ្យ Venice Carnival នៅ​ប្រឡាយ Cannaregio ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

សកម្មជន Black Brigade ធ្វើ​បាតុកម្ម​ប្រឆាង​នឹង​ក្រុម​ទាហាន Black Brigade នៅ​ខាង​ក្រៅ​សារមន្ទីរ​អង់គ្លេស ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។