រូបភាព​ជុំវិញ​ពិភពលោក ៩ កុម្ភៈ ២០១៦

អ្នក​សម្តែង​ម្នាក់​មក​ពី​សាលា​របាំ​សំបា (samba) ដែល​មាន​ឈ្មោះ​ថា សាលា Mangueira សម្តែង​ក្នុង​ការ​ដើរ​ក្បួន​ក្នុង​ពិធីបុណ្យ​នៅ​តំបន់​ដើរ​ក្បួន​ឈ្មោះ Sambadrome ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

កាំជ្រួច​បាន​ផ្ទុះ​ឡើង​នៅ​លើ​កំពង់ផែ Victoria របស់​ក្រុង​ហុងកុង​ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ចិន។

បុរស​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួស ហើយ​គាត់​ត្រូវ​បាន​ប៉ូលិស​កុបកម្ម​ចាប់​ខ្លួន​នៅ​តំបន់ Mongkok ក្នុង​ក្រុង​ហុងកុង។ ប៉ូលិស​កុបកម្ម​បាន​ប្រើប្រាស់​ដំបង​ និង​ឧស្ម័ន​ទឹក​ភ្នែក​ដើម្បី​បញ្ឈប់​ការ​ប៉ះទង្គិច​គ្នា បន្ទាប់​ពី​អាជ្ញាធរ​ព្យាយាម​ដេញ​អ្នក​លក់​នៅ​តាម​ផ្លូវ​ខុស​ច្បាប់​ពី​ស្រុក​ហុងកុង។ នេះ​ជា​ការ​ប៉ះទង្គិច​នៅ​តាម​ផ្លូវ​ដ៏​អាក្រក់​បំផុត ចាប់​តាំង​ពី​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ២០១៤។ គេ​មិន​ទាន់​ដឹង​ទេ​ថា​តើ​បុរស​ដែល​រង​របួស​នោះ​ជា​បាតុករ​ឬ​យ៉ាង​ណា​នោះ​ទេ។

នេះ​ជា​ទិដ្ឋភាព​ពី​លើ​អាកាស​ ហើយ​គេ​ឃើញ​ថា ក្រុម​សង្គ្រោះ​បន្ទាន់ និង​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ធ្លាក់​រថភ្លើង​នៅ​ក្បែរ​ក្រុង Bad Aibling ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។ ប៉ូលិស​និយាយ​ថា រថភ្លើង Meridian ពីរ​ខ្សែ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Transdev បាន​បុក​ក្បាល​គ្នា​នៅ​ក្បែរ​ក្រុង Bad Aibling ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៩​នាក់​ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១០០នាក់​រង​របួស។ គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ឡើយ​ទេ។

នេះ​ជា​រូបភាព​ឯកសារ​ដែល​ថត​បាន​ដោយ​ផ្កាយ​រណប​តូច​ម៉ាក Proba-V របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហើយ​ក៏​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​នេះ​ផង​ដែរ។ វា​បង្ហាញ​ពី​បឹង​ដែល​ធំ​លំដាប់​ទី២​នៅ​ក្នុង​ប្រទេស​បូលីវី (Bolivia) ដែល​ហួត​ម្តង​បន្តិចៗ។ បឹង Poopo ត្រូវ​បាន​ប្រកាស​ថា នឹង​ហួត​អស់​នៅ​ក្នុង​ឆ្នាំ២០១៥។ រូបភាព Proba-V ទាំង​បី​នេះ​ត្រូវ​បាន​ថត​នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ និង​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។

បុរស​ម្នាក់​ព្យយាម​ពន្លត់​ភ្លើង​នៅ​កន្លែង​ចាក់​សំរាម​ខុស​ច្បាប់​ បន្ទាប់​ពី​អ្នក​ភូមិ​សម្រេច​ចិត្ត​ដុត​វា​ដើម្បី​ការពារ​ការ​រីករាលដាល​នៃ​មេរោគ Zika នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្នុង​ក្រុង​សានហ្សូស៊េ (San Jose) ប្រទេស​កូស្តារីកា (Costa Rica) កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។

នេះ​ជា​អ្នក​ចូលរួម​ម្នាក់​ក្នុង​ការ​ប្រកួត​ធ្វើ​នំ Pancake ដែល​មាន​ឈ្មោះ​ថា Great Spitalfields Pancake Race ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​ Air Ambulance របស់​ក្រុង​ឡុងដ៍។

ពលករ​អាហ្វហ្គានីស្ថាន​ម្នាក់​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​ត្រដុស​កប្បាស​ធាតុ​ដើម​ដើម្បី​ផលិត​ខ្នើយ និង​ពូក នៅ​ក្នុង​ហាង​បុរាណ​របស់​គាត់​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល។

បុគ្គលិក​សុខាភិបាល​ម្នាក់​បាញ់​ថ្នាំ​ដើម្បី​ការពារ​មេរោគ Zika មេរោគ Chikungunya និង​មេរោគ​ជំងឺ​គ្រុន​ឈាម​នៅ​កន្លែង​បញ្ចុះ​សព Martires 19 de Julio នៅ​ជាយ​ក្រុង​លីម៉ា (Lima) ប្រទេស​ប៉េរូ។

អ្នក​សម្តែង​ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដោយ​ប្រើ​ម្សៅ ក្នុង​ពិធី​បុណ្យ O Entroido នៅ​ក្នុង​ភូមិ Laza ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្មេងៗ​មើល​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​ចាក់​ទឹក​ត្រជាក់​លើ​ខ្លួន នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​គ្រូ​បង្វឹក​ឈ្មោះ Oksana Kabotko ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សុខភាព និង​កីឡា​នៅ​សាលាមតេយ្យ​ក្នុង​ស្រុក​មួយ​នៅ​ក្នុង​ក្រុង Krasnoyarsk ក្នុង​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា។

បុរស​ម្នាក់​ឲ្យ​ចំណី​បក្សី​សមុទ្រ​មួយ​ប្រភេទ​នៅ​លើ​ឆ្នេរ​ នៅ​តាម​បណ្តោយ​សមុទ្រ​អារ៉ាប់ ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។