រូបភាព​ជុំវិញ​ពិភពលោក ០៨ កុម្ភៈ ២០១៩

ក្មេង​ប្រុស​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​រត់​គេច​ពី​កង់​ឡាន​កំពុង​ឆេះ​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រចាំ​សប្ដាហ៍​ប្រឆាំង​នឹង​ការ​​រឹប​អូស​យក​ដី​របស់​ពួក​គេ​ដោយ​អ៊ីស្រាអែល នៅ​ភូមិ Kfar Qaddum ជិត​ក្រុង Nablus នៅ​តំបន់ West Bank។

បុរស​ម្នាក់​កំពុង​រៀប​ចំ​ជំនួយ​សប្បុរសធម៌​សម្រាប់​ប្រទេស​វេណេស៊ុយអេឡា នៅ​ឯ​ឃ្លាំង​មួយ​នៅ​ស្ពាន​ឆ្លង​កាត់​ព្រំដែន Tienditas ទីក្រុង Cucuta រវាង​ប្រទេស​វេណេស៊ុយអេឡា និង​ប្រទេស​កូឡុំប៊ី។

អ្នក​ស្រី Hatice Cengiz គូដណ្ដឹង​របស់​អ្នក​កាសែត Jamal Khashoggi ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​បង្ហាញ​សៀវភៅ​អំពី​ប្រវត្តិ​លោក Jamal Khashoggi នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ឡាន​​ដឹក​រូប​មេដឹកនាំ​អ៊ីរ៉ង់​ដែល​បានស្លាប់ គឺ​លោក Ayatollah Ruhollah Khomeini ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំ​ក្រុង​តេហេរ៉ង់ ប៉ុន្មាន​ថ្ងៃ​មុន​ដល់​ថ្ងៃ​ខួប​៤០​ឆ្នាំ​នៃ​បដិវត្តន៍​អ៊ីស្លាម ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ក្មេងៗ​កំពុង​ឈរ​នៅ​ជិត​ក្រដាស​ដែល​មាន​សរសេរ​សារ​សុំ​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ នៅ​សារមន្ទីរ DMZ នៅ​ទីក្រុង Goseong កូរ៉េ​ខាង​ត្បូង។

កង​ទ័ព​ជើង​ទឹក​ប៉ាគីស្ថាន​ដើរ​ក្បួន​នៅ​ពេល​ពួក​គេ​កាន់ទង់​ជាតិ​នៃប្រទេស​ដែល​ចូល​រួម​ក្នុង​លំហាត់​យោធា​ចម្រុះជាតិ AMAN-19 នៅ​ទីក្រុង​ការាជី ប្រទេស​ប៉ាគីស្ថាន។

អ្នក​លក់​កាសែត​ម្នាក់​នៅ​វិថី​ទី៣ នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក បង្ហាញ​កាសែត National Enquirer នៅ​ក្នុង​ហាង​លក់​កាសែត​របស់​លោក។ ចាងហ្វាង​កាសែត National Enquirer និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​បើក​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​លើ​ការ​ចោទ​ប្រកាន់​​របស់​លោក Jeff Bezos នៃ​ក្រុម​ហ៊ុន Amazon ដែល​បាន​ចោទ​កាសែត​នេះ​ថា​បាន​គំរាម និង​ចាប់​ជំរិត។

ក្រុម​អ្នក​ប្រារព្ធ​ពិធី​ខានីវ៉ាលអ៊ុយរូហ្គាយ ចូលរួម​ក្នុង​ការ​ដង្ហែ​​ Llamadas ដែល​ជា​ពិធី​ធ្វើ​ឡើង​នៅ​តាម​ដង​ផ្លូវ ហើយ​មាន​ប្រភព​ពី​ប្រពៃណី​ប្រទេស​អាហ្វ្រិក​និង​អ៊ុយរូហ្គាយ នៅ​ទីក្រុ​ម៉ុងតែវីដេអូ ប្រទេស​អ៊ុយរូហ្គាយ។

ក្រុម​អ្នក​រាំ​របាំ​នាគ (ម៉ុងសាយ) កំពុង​សម្ដែង​នៅ​ក្នុង​ឧទ្យាន​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី​៤ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

លោក Olesya Ushakova ​ដែល​ចូល​ចិត្ត​កីឡា​នៅ​ខាង​ក្រៅ​ក្នុង​រដូវ​រងា​និយាយ​ជាមួយ​អ្នក​ស្គាល់​គ្នា​ (មិន​នៅ​ក្នុង​រូប) នៅ​ពេល​លោក​​កំពុង​បាច​ទឹក្ដៅ​ទៅ​ក្នុង​អាកាស​ដែល​មាន​សីតុណ្ហភាព​ក្រោម​សូន្យ ដែល​​ជា​សកម្មភាព​មួយ​គេ​ចូល​ចិត្ត​ធ្វើ​នៅ​រុស្ស៊ី ក្នុង​ពេល​លថ្ងៃ​លិច​នៅ​ក្បែរ​ទីក្រុង Krasnoyarsk នៃ​តំបន់​ស៊ីបេរី។

ស្ត្រី​ម្នាក់​កាន់​ឆ្កែ​នៅ​ក្នុង​ពិធី​បង្ហាញ​ម៉ូដ​​សត្វ​ចិញ្ចឹម​លើក​ទី​១៦ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។