រូបភាពជុំវិញពិភពលោក ៧ កុម្ភៈ ២០១៦
អ្នកចូលរួមពិធីបុណ្យម្នាក់ត្រូវបានគេគប់នឹងផ្លែក្រូច ក្នុងពេលប្រកួតមួយក្នុងពិធីបុណ្យប្រចាំឆ្នាំនៅក្រុង Ivrea ប្រទេសអ៊ីតាលី។
មនុស្សម្នាប្រញាប់ដោតធូបសម្រាប់ឆ្នាំថ្មីរបស់ពួកគេនៅកណ្តាលអាធាត្រនៅក្នុងវិហារ Kwan Im Thong Hood Cho នៅក្នុងប្រទេសសិង្ហបុរី។
នៅព្រឹកព្រលឹម ក្រុមជួយសង្គ្រោះបន្ទាន់នៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងអគារដែលដួលរលំមួយ ដោយសារការរញ្ជួយដីនៅក្នុងក្រុង Tainan កោះតៃវ៉ាន់។ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញអ្នកនៅមានជីវិតនៅក្នុងកម្ទេចអគារលំនៅឋានខ្ពស់ៗ ដែលបានដួលរលំនៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្សច្រើនជាង១២នាក់ និងមានមនុស្សរាប់រយនាក់រងរបួស។
មានការផ្ទុះភ្នំភ្លើង នៅលើភ្នំ Bromo ហើយទិដ្ឋភាពនេះត្រូវបានគេមើលឃើញពីខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។
អ្នកកាន់សាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌាទៅងូតទឹកបារមីនៅកន្លែងមួយដែលមានឈ្មោះថា Sangam នៅពេលពួកគេឆ្លងកាត់ស្ពានអណ្តែតមួយ ក្នុងពិធីបុណ្យ Magh Mela ប្រចាំឆ្នាំនៅក្នុងក្រុង Allahabad។
អ្នកទេសចរមើលទីក្រុង Barcelona នៅលើកំពូលភ្នំមួយដែលពីមុនត្រូវបានគេយកធ្វើជាកន្លែងយុទ្ធសាស្រ្តការពារក្រុង ក្នុងសង្គ្រាមស៊ីវិលរបស់អេស្ប៉ាញ។ ភ្នំនេះមានឈ្មោះថា Turo de la Rovira ហើយអាចឲ្យមនុស្សគ្រប់គ្នាមើលឃើញនូវទេសភាពរបស់ទីក្រុង ក្នុងកម្រិត៣៦០ដឺក្រេ ហើយភ្នំនេះក៏មានសំណល់នៃកាំភ្លើងបាញ់ប្រឆាំងនឹងយន្តហោះចម្បាំង ដែលជួយការពារក្រុង Barcelona ពីការវាយប្រហារតាមអាកាសក្នុងសង្គ្រាមស៊ីវិលនោះ។
អ្នករបាំមកពីសាលា Mocidade Alegre សម្តែងក្នុងពិធីដើរក្បួនមួយនៅក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។
អ្នកសម្តែងដែលតុបតែងជាបិសាច Diablos de Luzon និងអ្នកផ្សេងតុបតែងជាតួអង្គ Mascaritas ថតរូបក្នុងពិធីបុណ្យមួយក្នុងភូមិ Luzon ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។
រលកបោកបក់បង្គោលភ្លើងហ្វារ នៅពេលដែលខ្យល់បោកបក់នៅល្បឿន១០០គ.ម.ក្នុងមួយម៉ោង នៅក្នុងក្រុង Boulogne-sur-Mer ភាគខាងត្បូងនៃប្រទេសបារាំង។