រូបភាព​ជុំវិញ​ពិភពលោក ០៦ កុម្ភៈ ២០១៩

អ្នក​រាំ​របាំ​ប្រពៃណី​សម្តែង​នៅ​ក្នុង​ការ​តាំងពិរព័ណ៌​ព្រះវិហារ​មួយ​នៅ​សួន​កម្សាន្ត Longtan ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​ ប្រជាជន​ចិន​កំពុង​ប្រារព្ធ​ថ្ងៃទី​ពីរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​ជា​ឆ្នាំ​ជ្រូក​យោង​តាម​ក្បួន​តម្រា​ចិន​។

កងកម្លាំង​យោធា​វ៉េណេស៊ុយអេឡា​បិទ​ស្ពាន​ Tienditas នៅ​ព្រំដែន​រវាង​ទីក្រុង​ Cucuta ប្រទេស​កូឡុំប៊ី និង​ក្រុង​ Tachira ប្រទេស​វ៉េណេស៊ុយអេឡា​ ដោយដាក់​កុងតឺន័រ។​ វ៉េណេស៊ុយអេឡា​បាន​បិទ​ស្ពាន​មុន​នឹង​នាវាជំនួយ​មនុស្ស​ធម៌​មកដល់​ ខណ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​​លោក Juan Guaido ប្រជែង​ខ្លាំង​ជាមុន​ជាមួយ​ប្រធានាធិបតី​ Nicolas Maduro។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​មក​ថ្លែង​សុន្ទរកថា​​ប្រចាំ​ឆ្នាំ​ជាមួយ​នឹង​អនុប្រធានាធិបតី​ Mike Pence និង​អ្នក​ស្រី​ Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ភ្ញៀវពិសេស​ Joshua Trump ដេកលក់​ខណ​ដែល​លោក​ស្រី​ទី​០១ នៃ​សហរដ្ឋ​អាមេរិក​ Melania Trump (ឆ្វេង) និង​ភ្ញៀវពិសេស​ម្នាក់ទៀតគឺ Grace Eline ស្តាប់់​ការ​ថ្លែង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៥​កុម្ភៈ ឆ្នាំ២០១៩។ Joshua គឺ​ជា​ក្មេង​រៀន​ថា្នក់​ទី​០៦​ម្នាក់​មក​ពីទីក្រុង​Wilmington រដ្ឋ Delaware​ ដែល​ត្រូវ​បាន​គេ​ធ្វើបាន​ដោយសារ​តែ​ត្រកូល​របស់​ខ្លួន។

មនុស្ស​យន្ត​មួយ​គ្រឿង​ស្លៀក​ឈុត​គិលានុបដ្ឋាយិកា ​កាន់​ឯកសារ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ Mongkutwattana ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

សិល្បករ​សម្តែង​របាំ​នាគ​ភ្លើង​ក្រោមផ្កាភ្លើង​ក្នុង​ថ្ងៃទី​មួយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិនក្នុង​ទីក្រុង​ Zaozhuang ខេត្ត​ Shandong ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០១៩។