រូបភាព​ជុំវិញ​ពិភពលោក ០៥ កុម្ភៈ ២០១៨

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ឆ្វេង) និង​ភរិយា​របស់​លោក​គឺ​លោកស្រី Emine (រូប​ស្តាំ) ជួប​ជាមួយ​នឹង​សម្តេច​ប៉ាប Francis នៅ​បុរី​វ៉ាទីកង់។

មនុស្ស​ម្នា​ថត​រូប​នៅ​ខាង​ក្នុង​ពន្លឺ​ភ្លើង​ពណ៌​នៅ​ក្នុង​ឧទ្យាន​មួយ​នៅ​ក្នុង​ក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។

បុរស​ម្នាក់​បេះ​ទង​ម្ទេស​នៅ​ចម្ការ​មួយ​នៅ​ក្នុង​ភូមិ Shertha នៅ​ជាយក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

កីឡាករ Patrick Robinson របស់​ក្រុម Philadelphia Eagles សាទរ​នៅ​ពេល​ឈ្នះ​ការ​ប្រកួត​បាល់​ឱប Super Bowl LII នៅ​ស្តាត U.S. Bank ​នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

នាង Kathleen Doherty (រូប​កណ្តាល) មើល​ការ​ប្រកួត​បាល់​ឱប NFL Super Bowl លើក​ទី៥២ រវាង​ក្រុម Patriots និង​ក្រុម Philadelphia Eagles នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

យុទ្ធជន​នៃ​កងកម្លាំង​រំដោះ​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី​ត្រូវ​បាន​គេ​ថត​បាន​នៅ​ជាយ​ក្រុង al Bab ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រុម​សិល្បករ​សម្តែង​ក្នុង​កម្មវិធី IOC Session លើកទី១៣២​ នៅ​មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Gangneung ប្រទេស​កូរ៉េ​ខាង​ត្បូង។

សុខន​មួយ​ក្បាល​លោត​ចាប់​បាល់​នៅ​តាម​ឆ្នេរ​នៅ​ក្បែរ​ភូមិ Rossbeigh ប្រទេស​អៀវឡង់ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

មនុស្ស​ម្នា​ចូលរួម​ក្នុង​កម្មវិធី​ដើរ​ក្បួន​ប្រពៃណី​មួយ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង Damme ប្រទេស​អាល្លឺម៉ង់។

ហ្វូង​បក្សី​ម្យ៉ាង​ហោះហើរ នៅ​ក្បែរ​ក្រុង Rahat ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

មនុស្ស​ម្នា​មើល​ទឹក​ហូរ​ពី​ច្រក​ទំបន់​ទឹក Katulampa នៅ​ក្នុង​ក្រុង Bogor ខេត្ត​ West Java ​ប្រទេស​ឥណ្ឌូនេស៊ី។