រូបភាព​ជុំវិញ​ពិភពលោក ០៤ កុម្ភៈ ២០១៨

យោធា​ស្រីលង្កា​ដើរ​ក្បួន​ក្នុង​ពេល​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៧០​នៅ​ក្នុង​ក្រុង​កូឡុំបូ។

ប៉ូលិស​កុបកម្ម​ឃាត់​ខ្លួន​បាតុករ​ម្នាក់​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​មួយ​នៅ​ក្នុង​ក្រុង​អាថែន ប្រទេស​ក្រិក។ ក្រុម​បាតុករ​មក​ពី​ទូទាំង​ប្រទេស​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​មួយ​របស់​ក្រុង​អាថែន នៅ​ខាង​ក្រៅ​សភា ដើម្បី​តវ៉ា​នឹង​ការ​ផ្សះផ្សា​នៅ​ក្នុង​ជម្លោះ​មួយ​ជាមួយ​នឹង​ប្រទេស​ម៉ាសេដ្វាន (Macedonia)។

ត្លុក​ម្នាក់​អង្គុយ​នៅ​លើ​កង់​ (ដែល​មាន​កង់​តែ​មួយ) សម្តែង​នៅ​មុន​កម្មវិធី Grimaldi Memorial Service ប្រចាំ​ឆ្នាំ នៅ​ព្រះវិហារ All Saints នៅ​ក្នុង​ក្រុង​ឡុងដ៍។ កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​ដល់​លោក Joseph Grimaldi ដែល​ជា​ស្ថាបនិក​នៃ​ត្លុក​បែប​ទំនើប ដែល​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ១៨៣៧។

យន្តហោះ Embraer E-190 E2 ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ Singapore Airshow តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

រូប​សំណាក Zouave ​ដែល​ឈរ​នៅ​ក្បែរ​ស្ពាន Pont D'Alma លិច​ទឹក​ពាក់​កណ្តាល បន្ទាប់​ពី​ទន្លេ Seine ឡើង​ខ្ពស់​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។ សកម្មជន​នៃ​អង្គការ Fondation Goodplanet ពាក់​អាវ​ពោង​ឲ្យ​រូប​សំណាក​នេះ។

មនុស្ស​ម្នា​ដែល​ពាក់​ស្រោម​មុខ​ឈរ​ថត​រូប​ក្នុង​កម្មវិធី Venice Carnival នៅ​ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។

អ្នក​ប្រកួត​ម្នាក់​ដែល​តុបតែង​ក្នុង​សម្លៀកបំពាក់​ពណ៌​ស​ដួល​ចូល​ទៅ​ក្នុង​ភក់​នៅ​ក្នុង​កម្មវិធី Tough Guy ក្នុង​ក្រុង​ឡុងដ៍។

ក្រុម​សម្តែង​លើ​អាកាស​ជាតិ​របស់​អេមីរ៉ាត​អារ៉ាប់​រួម​សម្តែង​ជាមួយ​នឹង​ផ្សែង​ពណ៌​នៃ​ទង់ជាតិ​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក្នុង​កម្មវិធី Red Bull Air Race World Championship ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Abu Dhabi កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ស្ត្រី​នៃ​កុលសម្ព័ន្ធ Miao ចូលរួម​ក្នុង​ការ​ប្រកួត​ចាប់​ជ្រូក​នៅ​ក្នុង​តំបន់ Leishan ខេត្ត Guizhou កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

កីឡាករ Lionel Messi របស់​ក្រុម FC Barcelona ដួល​ក្នុង​ពេល​ប្រកួត​បាល់​ទាត់ Spanish La Liga រវាង​ក្រុម Espanyol និង​ក្រុម FC Barcelona នៅ​ស្តាត RCDE នៅ​ក្នុង​ក្រុង Cornella Llobregat ប្រទេស​អេស្ប៉ាញ។

សត្វ​បក្សី​មួយ​ឈរ​នៅ​កន្លែង​ទឹក​ចេញ​នៅ​លើ​ទីលាន Saint Peter's Square ក្នុង​បុរី​វ៉ាទីកង់។

យោធា​មីយ៉ាន់ម៉ា​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​តំបន់ Ayeyarwaddy កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។