រូបភាព​ជុំវិញ​ពិភពលោក ០៣ កុម្ភៈ ២០១៩

មនុស្សម្នា​ដើរ​ឆ្លង​កាត់​ស្ពាន​អណ្តែត​មួយ​នៅ​លើ​ទន្លេ Ganga ក្នុង​ពិធីបុណ្យ Kumbh Mela នៅ​ក្នុង​ក្រុង Prayagraj ប្រទេស​ឥណ្ឌា។

ក្មេងៗ​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី​រងចាំ​សម្តែង​នៅ​ក្នុង​កម្មវិធី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្នុង​ក្រុង Nanjing ខេត្ត Jiangsu ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

សមាជិក​នៃ​ក្លឹប​អ្នក​ហែល​ទឹក​ក្នុង​រដូវ​រងា​ឈ្មោះ​ថា Cryophile ត្រដូស​ខ្លួន ជាមួយ​នឹង​ព្រិល បន្ទាប់​ពី​បាន​ងូត​ទឹក​ជាមួយ​ទឹកកក នៃ​ទន្លេ Yenisei ដែល​មាន​សីតុណ្ហភាព​ក្រោម​០អង្សាសេ នៅ​ក្នុង​ក្រុង Krasnoyarsk​ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

បព្វជិត​នៃ​សាសនា Umbandista របស់​ជនជាតិ​អាហ្វ្រិក​អាមេរិកាំង​ទូល​កន្ត្រក​មួយ​ចូល​ទៅ​ក្នុង​សមុទ្រ​ដើម្បី​ថ្វាយ​ដល់​ព្រះ Iemanja ដែល​ជា​ព្រះ​សមុទ្រ​របស់​អាហ្វ្រិក នៅ​ឆ្នេរ Ramirez នៅ​ក្នុង​ក្រុង Montevideo ប្រទេស​អ៊ុយរូហ្គាយ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នក​ទេសចរ​ដើរ​កាត់​កន្លែង​តុបតែង​ជាមួយ​គោម​នៅ​ក្នុង​ពិធី​តាំង​បង្ហាញ​ភ្លើង​មួយ​ដើម្បី​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្នុង​ក្រុង Xian ខេត្ត Shaanxi ប្រទេស​ចិន។

Amelia Rankin ឈរ​នៅ​ក្នុង​ទឹក​លិច នៅ​ក្នុង​ឧទ្យាន Hermit ក្រុង Townsville រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

សាកសព​ត្រូវ​បាន​គេ​រក​ឃើញ​នា​ពេ​ថ្មីៗ​នៅ​ក្នុង​ផ្នូរ​ខ្មោច​មួយ​កន្លែង នៅ​ក្នុង​ខេត្ត Minya ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។​ ប្រទេស​អេហ្ស៊ីប​បាន​ប្រកាស​ថា ខ្លួន​បាន​រក​ឃើញ​ផ្នូរ​ខ្មោច​បុរាណ​មួយ​ចំនួន​ នៅ​ក្នុង​រូង​ថ្ម ដែល​មាន​សាកសព​ចំនួន៤០ ស្ថិត​ក្នុង​រូបរាង​ល្អ និង​មាន​ក្តារមឈូស​ធ្វើ​ពី​ឈើ​ប្រណិត។

កីឡាករ Johan Weber មក​ពី​អាល្លឺម៉ង់ និង​កីឡាករ Dmitry Koltakov មក​ពី​រុស្ស៊ី​ប្រកួត​គ្នា​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ដណ្តើម​យក​ពានរង្វាន់ FIM Ice Speedway Gladiators World Championship នៅ​ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។