រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០២០
បុរសម្នាក់ពាក់ម៉ាស់ការពារមុខការពារការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយកំពុងឈរនៅស្ថានីយ៍រថភ្លើង Shinagawa ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកគោរពសាសនាឥស្លាមកំពុងបួងសួងក្នុងពិធីគោរពនៅថ្ងៃសុក្រ នៅឯព្រះវិហារមួយ បន្ទាប់ពីមានការធ្វើកុបកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីនៅប្រទេសឥណ្ឌា នៅតំបន់ Mustafabad ទីក្រុងញូវដែលី។
ជនចំណាកស្រុកដុងភ្លើងនៅពេលពួកគេបោះជំរំនៅតាមព្រំដែនរវាងប្រទេសតួកគី និងក្រិក នៅជិតក្រុង Pazarkule ស្រុក Edirne ប្រទេសតួកគី។
អ្នកឃ្វាលចៀមម្នាក់កំពុងដឹកនាំហ្វូងសត្វចៀមនៅឯច្រកព្រំដែន Cilvegozu ជាប់នឹងប្រទេសស៊ីរី នៅជិតក្រុង Hatay ស្ថិតនៅភាគនិរតីនៃប្រទេសតួកគី។
កម្មករកំពុងដេរក្រណាត់ដែលធ្វើពីវត្ថុធាតុដើមមានសារធាតុគ្រោះថ្នាក់ ដែលនឹងត្រូវប្រើប្រាស់នៅតំបន់ដែលវីរុសកូរ៉ូណាផ្ទុះឡើង នៅរោងចក្រកាត់ដេរ Zhejiang Ugly Duck Industry ក្នុងក្រុង Wenzhou ប្រទេសចិន។
កសិករម្នាក់កំពុងឲ្យចំណីកូនទានៅឯកសិដ្ឋានឯកជនមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្រុមជនចំណាកស្រុកបានមកដល់ភូមិ Skala Sikaminias ដោយមានសម្រែកកងរំពង នៅកោះ Lesbos ប្រទេសក្រិក បន្ទាប់ពីពួកគេបានឆ្លងកាត់សមុទ្រ Aegean ដោយចាកចេញពីប្រទេសតួកគី។
ក្រុមអ្នកហែលទឹកចូលរួមរដូវកាលហែលទឹកនៅខាងក្រៅអាគារឆ្នាំ ២០២០ នៅទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់។
កងកម្លាំងសន្តិសុខប្រទេសអ៊ីស្រាអែលឈរជើងនៅក្នុងពេលប៉ះទង្គិចគ្នាជាមួយពួកបាតុករប៉ាឡេស្ទីន នៅភូមិ Baita ស្ថិតនៅភាគខាងត្បូងនៃក្រុង Nablus ក្នុងតំបន់ West Bank។
ក្រុមបុគ្គលិកនៅកន្លែងប្រណាំងឡានកំពុងជួសជុលឡានក្រុមហ៊ុន Ferrari បើកបរដោយលោក Charles Leclerc មកពី Monaco ក្នុងព្រឹត្តិការណ៍ប្រំណាំងឡាន Formula One មុនរដូវកាល ដែលជាការសាកល្បងនៅទីលានប្រណាំង Barcelona Catalunya ក្នុងទីក្រុង Montmelo ស្ថិតនៅជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។