រូបភាព​ជុំវិញ​ពិភពលោក ២៨ កុម្ភៈ ២០១៩

ទឹក​ជំនន់​បណ្ដាលមក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​លើ​ផ្លូវ​នៅ​ជាយ​ក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។

អ្នក​ចូល​រួម​នាំ​គ្នា​កាន់​ភ្លើង​​និង​ទង់​ជាតិ​នៅ​ពេល​ពួក​គេ​ដើរ​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ធ្វើ​ត្រាប់​សម្រាប់​ទិវា «ចលនា​ឯករាជ្យ​​ ១ មីនា» ដែល​ជា​ពិធី​រំឭក​ខួប​នៃ​ការ​ងើប​ប៉ះ​បោរ​កាល​ពី​ឆ្នាំ​១៩១៩ ប្រឆាំង​នឹង​ការគ្រប់​គ្រង​របស់​អាណានិគម​ជប៉ុន នៅទីក្រុង Cheonan ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្មេង​ស្រី​ម្នាក់​យក​ចំនិត​នំប៉័ង​ពី​យុទ្ធជននៃ​«កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី» នៅ​ជិត​ភូមិ​ Baghouz ខេត្ត Deir Al Zor ប្រទេស​ស៊ីរី។

អ្នក​ដែល​ត្រូវ​តែង​តាំង​ម្នាក់​ក្នុង​ចំណោម​១៩​នាក់​សម្រាប់​កម្មវិធី Carnival of Santa Cruz បង្ហាញ​សម្លៀក​បំពាក់​នៅ​លើ​ឆាក​ធំ​ក្នុង​ពិធី​ខានីវ៉ាល នៅ​ទីក្រុង Santa Cruz de Tenerife នៃ​​កោះ Tenerife ប្រទេស​អេស្ប៉ាញ។

ក្រុម​អ្នក​សប្បាយ​រីករាយ​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​កម្មវិធី​ខានីវ៉ាលនៅ​ថ្ងៃ​ចាប់​ផ្ដើម​ពិធី​នេះ នៅ​ទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​ម្នាក់​អង្គុយ​នៅ​កន្លែង​​ដែល​ poppy កំពុង​ចេញ​ផ្កានៅ​បឹង Elsinore រដ្ឋ​កាលីហ្វ័រញ៉ា។

ក្រុម​អ្នក​រាំ​នៃ​ក្រុម​របាំ «បាឡេរដ្ឋ» ឬ Wiener Staatsballett សម្ដែង​ក្នុង​ការ​ហាត់​សម​សម្រាប់​ការ​សម្ដែង​ល្ខោន​អូប៉េរា​ នៅ​ទីក្រុវ​វីយ៉ែន ប្រទេស​អូទ្រីស។

រន្ទះ​បាញ់​នៅ​លើ​សមុទ្រ​នៅ​ជិតរបង​ការពារ​ Fort St Elmo ក្នុង​ពេល​មាន​ព្យុះ​នៅ​ក្រុង Valletta ប្រទេស​ម៉ាល់ត៍។

អ្នក​បង្ហាញ​ម៉ូត​ស្លៀក​សម្លៀក​បំពាក់​​ច្នៃ​ម៉ូត​​​របស់​អ្នក​រចនាម៉ូត​ជន​ជាតិ​ឥណ្ឌា​លោក Manish Arora​ សម្រាប់​ការ​បង្ហាញ​ម៉ូត​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​រដូវ​រងា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង។

សត្វ​ល្អិត​ហើរ​​នៅ​លើ​ផ្កា​ក្នុង​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​បន្លែ​និង​ផ្លែ​ឈើ​ដែល​គេ​ហៅ​ថា «ega» នៅ​ទីក្រុង Erfurt ប្រទេស​អាល្លឺម៉ង់។