រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០១៧
ក្មេងស្រីម្នាក់ទូលក្អម និងយួរធុងទឹក នៅជាយក្រុង Agartala ប្រទេសឥណ្ឌា។
អ្នកដើរកម្សាន្តមកពីសាលាសំបា Mocidade សម្តែងក្នុងរាត្រីទី២នៃពិធីដើរក្បួននៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ស្បែកជើងមួយត្រូវបានគេប្រទះឃើញក្នុងពេលបាញ់រះមួយនៅក្នុងជំរំជនភៀសខ្លួន Ain el-Hilweh របស់ជនជាតិប៉ាឡេស្ទីន នៅភាគខាងត្បូងនៃប្រទេសលីបង់។
ភ្នំ Mount Etna របស់អ៊ីតាលី ជាភ្នំខ្ពស់បំផុតនៅអឺរ៉ុប និងជាភ្នំដែលមានបំផ្ទុះភ្នំភ្លើងសកម្មជាងគេ។ វាផ្ទុះនៅលើកោះ Sicily ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ីរ៉ាក់ចាប់ខ្លួនមនុស្សម្នាក់ដែលសង្ស័យថាជាសមាជិករបស់ក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul។
មនុស្សម្នាជញ្ជូនខ្សាច់ពីទន្លេ Lempa យកទៅធ្វើការសាងសង់ នៅក្នុងតំបន់ San Marcos Lempa ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
បុគ្គលិកសុខាភិបាលអាហ្វហ្គានីស្ថានបណ្តក់វ៉ាក់សាំងខួរឆ្អឹងខ្នងឲ្យក្មេងម្នាក់ក្នុងយុទ្ធនាការបណ្តក់វ៉ាក់សាំងនៅក្នុងក្រុងកាប៊ុល។
លោកស្រី Kellyanne Conway ទីប្រឹក្សាសេតវិមានមើលទូរស័ព្ទរបស់គាត់បន្ទាប់ពីថតរូបលោកប្រធានាធិបតីដូណាល់ ត្រាំ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យស្បែកខ្មៅ នៅក្នុងសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ជនជាតិអ៊ីរ៉ាក់រត់គេចពីសង្កាត់ Al-Tayaran ក្រុង Mosul ក្នុងពេលវាយប្រហារមួយរបស់កងកម្លាំងអ៊ីរ៉ាក់ដើម្បីដណ្តើមយកតំបន់នេះពីយុទ្ធជនរដ្ឋឥស្លាម។
ប៉ូលិសព្រំដែនអ៊ីស្រាអែលអូសសកម្មជនម្នាក់ដែលគាំទ្រការតាំងទីលំនៅ ក្នុងប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែលដើម្បីបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងមួួយចំនួននៅក្នុងតំបន់ West Bank។
អ្នកប្រកួតមកពីក្រុម Up'ards and Down'ards ចាប់បាល់ក្នុងពេលប្រកួតបាល់ Royal Shrovetide Football Match ប្រចាំឆ្នាំនៅក្នុងក្រុង Ashbourne ប្រទេសអង់គ្លេស។