រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០១៦
ក្មេងប្រុសៗលេងជាមួយនឹងលូដែលត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងទឹកជំនន់នៅក្នុងក្រុង Las Pinas ប្រទេសហ្វីលីពីន។
អ្នករត់ប្រណាំង រត់នៅតាមផ្លូវមុខអគាររដ្ឋាភិបាល Tokyo Metropolitan នៅពេលចាប់ផ្តើមនៃការរត់ប្រណាំងតូក្យូប្រចាំឆ្នាំ២០១៦ នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
មនុស្សម្នាឈរនៅលើស្ពានមួយនៅឆកសមុទ្រ Jadebusen នៅ Dangast នៅឆ្នេរសមុទ្រខាងជើង ទិសពាយព្យនៃប្រទេសអាល្លឺម៉ង់។
ភ្នំភ្លើង Tungurahua ផ្ទុះនៅក្នុងក្រុង Huambalo ប្រទេសអេក្វាទ័រ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ជនទេសន្តរប្រវេសន៍ស៊ីរីពាក់អាវពោង និងកាន់ពោងកង់ឡាន មុនពេលឡើងជិះលើទូកដើម្បីឆ្លងកាត់ទន្លេ Aegean ចេញពីឆ្នេរ Ayvacik នៅក្នុងក្រុង Canakkale ប្រទេសតួកគី ទៅកាន់កោះ Lesbos របស់ប្រទេសក្រិក។
បុរសជិះកង់នៅក្នុងឧទ្យានមួយនៅក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន។
សិស្ស និងអ្នកបណ្តុះបណ្តាលនៃសាលាជិះស្គីលើភ្នំក្នុងស្រុកមួយដែលមានឈ្មោះថា Snezhinka តុបតែងជាមេអំបៅ ហើយបានជិះស្គីចុះពីជំរាលទួលមួយនៅក្នុងក្រុង Zheleznogorsk ប្រទេសរុស្ស៊ី។
កីឡាការនី Melitina Staniouta ដែលទទួលបានចំណាត់ថ្នាក់លេខ៣ របស់ប្រទេសបេឡារុស សម្តែងជាមួយនឹងកំណាត់ឈើ ក្នុងវគ្គផ្តាច់ព្រ័តនៃការប្រកួតពានរង្វាន់ Rhythmic Gymnastics World Cup សម្រាប់ឆ្នាំ២០១៦ នៅក្នុងក្រុង Espoo ប្រទេសហ្វាំងឡង់។
អ្នកឈរមើល (រូបខាងក្រោម) មើលអ្នកជិះស្គីរាប់រយនាក់ជិះស្គីពីជំរាលទួលមួយ នៅពេលកាន់ពិលនៅក្នុងក្រុង Zheleznogorsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
មនុស្សម្នាចូលរួមនៅក្នុងកម្មវិធី Red Bull Jump & Freeze Lebanon នៅរមណីយដ្ឋានជិះស្គី Mzaar Kfardebian នៅក្នុងភ្នំលីបង់។
អ្នកបង្ហាញម៉ូដពាក់សម្លៀកបំពាក់បង្កើតថ្មី ដែលនេះជាផ្នែកនៃការតាំងបង្ហាញ Dolce & Gabbana ក្នុងរដូវរងារ និងស្លឹកឈើជ្រុះសម្រាប់នារីក្នុងឆ្នាំ២០១៦-២០១៧ ក្នុងសប្តាហ៍នៃការបង្ហាញម៉ូដនៅក្នុងប្រទេសអ៊ីតាលី។