រូបភាពជុំវិញពិភពលោក ២៧ កុម្ភៈ ២០២០
កម្លាំងប្រយុទ្ធស៊ីរីគាំទ្រដោយតួកគីជិះរថក្រោះនៅក្នុងទីក្រុង Saraqib នៅភាគខាងកើតនៃខេត្ត Idlib ស្ថិតនៅភាគឦសាននៃប្រទេសស៊ីរី។ ក្រុមឧទ្ទាមស៊ីរីបានចូលមកទីក្រុងនេះសាជាថ្មី ដែលក្រុងនេះធ្លាប់បានស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលកាលពីដើមខែនេះ ប៉ុន្តែការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្តកើតមាននៅតំបន់ជាយក្រុងនេះ។
យន្តហោះ Airbus A380 មួយគ្រឿងរបស់អាកាសចរណ៍ British Airways ហោះហើរពីលើដំបូងផ្ទះរបស់ពលរដ្ឋ មុនពេលចុះចតនៅព្រលានយន្តហោះ Heathrow នៅភាគខាងលិចទីក្រុងឡុងដ៍។
មនុស្សកំពុងដើរមើលឡានដែលបានឆេះ នៅឯចំណតរថយន្តមួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកធ្វើបាតុកម្មប្រឆាំង និងអ្នកគាំទ្រច្បាប់សញ្ជាតិថ្មីរបស់ប្រទេសឥណ្ឌា នៅទីក្រុងញូវដែលី។
មនុស្សតម្រង់ជួរដើម្បីចូលទិញម៉ាស់នៅឯហាងមួយនៅ Dongseongro ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣៣៤ នាក់ទៀត ដែលធ្វើឲ្យចំនួនឆ្លងសរុបមាន ១,៥៩៥ នាក់ ដែលជាចំនួនច្រើនជាងគេលើពិភពលោកបន្ទាប់ពីប្រទេសចិន។
លោក Christopher Grotheer នៃប្រទេសអាល្លឺម៉ង់ចាប់ផ្ដើមប្រកួតកីឡា Skeleton ផ្នែកបុរស នៅឯការប្រកួតថ្នាក់ពិភពលោកកីឡា Skeleton នៅទីក្រុង Altenberg នៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។
ហ្វូងសត្វទាកំពុងប្រមូលផ្ដុំគ្នានៅឯស្រុក Hortobagy ប្រទេសហុងគ្រី។
ព្រះសង្ឃសាសនាគ្រិស្តកំពុងនិយាយទូរស័ព្ទ នៅពេលលោកកាន់ឆ្កែនៅឯផ្លូវមួយនៅ Karava នៅកោះ Lesbos នៃតំបន់ Aegean ប្រទេសក្រិក។
សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren ដែលជាបេក្ខជនប្រកួតប្រជែងដើម្បីបានជាបេក្ខភាពពីគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ ស្ថិតនៅក្នុងព្រឹត្តិការណ៍ឃោសនា ដោយមានការចូលរួមពីតន្ត្រីករ John Legend នៅរដ្ឋ South Carolina សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ កុម្ភៈ។
ប៉ូលិសចាប់ខ្លួនសមាជិកគណបក្សកុម្មុយនិស្តឥណ្ឌា នៅពេលពួកគេទាមទារឲ្យរដ្ឋមន្ត្រីគេហដ្ឋានសហជីព លោក Amit Shah លាលែងពីតំណែងដើម្បីទទួលខុសត្រូវលើអំពើហិង្សានៅទីក្រុងដែលី ក្នុងពេលពួកគេធ្វើបាតុកម្មនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។
ស្ត្រីម្នាក់កំពុងដើរទៅកាន់ឱសថស្ថានដើម្បីទិញម៉ាស់ N95 ទុកបង្ការការផ្ទុះឡើងនៃជំងឺកូរ៉ូណាថ្មី នៅស្រុក Manhattan នៃទីក្រុងញូវយ៉ក។
កីឡាករ Nathan Crumpton មកពីកោះ Samoa ដែលជាដែនដីសហរដ្ឋអាមេរិក កំពុងប្រកួតក្នុងជុំទី១ នៃការប្រកួតវិញ្ញាសារ Skeleton នៅក្នុងព្រឹត្តិការណ៍កីឡាជិះទូកស្គី (Bobsleigh) និងកីឡា Skeleton ពិភពលោក នៅទីក្រុង Altenberg ប្រទេសអាល្លឺម៉ង់ភាគខាងកើត។