រូបភាព​ជុំវិញ​ពិភព​លោក​ ២៧ កុម្ភៈ ២០១៨

សមាជិក​កង​កម្លាំង​​ពិសេស​របស់​ស្រីលង្កា​សម្តែង​នៅ​ក្នុង​ទីក្រុង​ Kalutara។

ទិដ្ឋភាព​ពេល​យប់​ផ្សាររាត្រី​នៅ​ជិត​ផ្លូវ​រថភ្លើងRatchada ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

ទិដ្ឋភាព​ទូទៅ​នៃ​តំបន់​កាន់កាប់​ដោយ​រដ្ឋាភិបាល​មួយ​ក្នុង​ទីក្រុង​ Damascus បង្ហាញ​ពី​ផ្សែង​ដែល​​ហុយ​ចេញ​ពី​តំបន់​បណ្តុំ​របស់​ក្រុម​ឧទ្ទាម​ Eastern Ghouta ជាយ​រដ្ឋធានី​របស់​ប្រទេស​ស៊ីរី​បន្ទាប់ពី​មាន​ការ​វាយប្រហារតាម​អាកាស​មួយ​។

សិស្ស​និស្សិត​ឥណ្ឌា​លាប​ម្សៅ​ពណ៌​លើ​មុខ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​ Holi ក្នុង​ទីក្រុង​ Kolkata កាលពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៨។

ភ្ញៀវ​ម្នាក់​សាក​ល្បង​វ៉ែនតា​​ Lenovo ក្នុង​ពិធី​ជួបជុំ​ក្រុម​ហ៊ុន​ទូរសព្ទ​ទូទាំង​ពិភពលោក​នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៨។

បុគ្គលិក​របស់​ក្រុម​ហ៊ុនប្រេង​និង​អគ្គិសនី​ Louisville Gas & Electric កំពុង​ធ្វើ​ដំណើរ​ទៅកាន់ផ្លូវ River Road ដើម្បី​បិទ​ចរន្ត​អគ្គិសនីរបស់​ក្រុម​ហ៊ុន​តាម​ដង​ទន្លេ Ohio បន្ទាប់​ពី​មាន​ទឹក​លិច​នៅ​ទីក្រុង​ Louisville​ រដ្ឋ ​Kentucky កាលពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៨។

តារា​បង្ហាញ​ម៉ូត​​របស់​អ្នក​ច្នៃម៉ូត​ Maria Grazia Chiuri ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ស្រ្តី​រដូវ​រងារ​និង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​២០១៨​និង​២០១៩ ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។