រូបភាព​ជុំវិញ​ពិភពលោក ២៦ កុម្ភៈ ២០១៩

បុរស​ស៊ីរី​ម្នាក់​យំសោក​ខណ​ដែល​លោក​អោប​សព​កូនស្រី​របស់​ខ្លួន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​មួយ​នៅ​ក្នុង​ទីក្រុង​ Khan Sheikhun ភាគ​ខាងត្បូង​ខេត្ត​ Idlib ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម។ ការ​បាញ់​ផ្លោង​របស់​រដ្ឋាភិបាល​នេះ​ក៏​បាន​សម្លាប់​ជនស៊ីវិល​ពីរនាក់​ទៀត​ ដែល​ធ្វើ​ឲ្យ​ចំនួន​ជនស៊ីវិល​បាត់បង់ជីវិត​កើន​ដល់​៤២​នាក់​តាំង​ពី​ថ្ងៃ​ទី​០៩​ កុម្ភៈ យោងតា​ម​ក្រុមឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​ដែល​មាន​មូលដ្ឋាននៅ​ប្រទេស​អង់គ្លេស។

ក្រុម​អង្គរក្ស​កូរ៉េ​ខាងជើង​រត់​តាម​រថយន្ត​លីម៉ូស៊ីន​មួយ​ដែល​ជូន​មេដឹកនាំ​លោក​គីម ជុងអ៊ុន ខណ​ដែល​លោក​បាន​មកដល់​ទីក្រុង​ព្រំដែន​ជាមួយ​ចិន​ក្នុង​ទីក្រុង​ Dong Dang ប្រទេស​វៀតណាម។

កុមារា​ពីរនាក់​កំពុង​ជញ្ជូន​ទឹក​នៅ​ជំរំ​មួយ​សម្រាប់​ប្រជាជន​គេច​ពី​សង្រ្គាមនៅ​ក្បែរទីក្រុង Abs ខេត្ត​ភាគ​ពាយ័ព្យ​ Hajja ប្រទេស​យេម៉ែន។

និស្សិត​សញ្ញាបត្រ​ឧត្តម​ថ្នាក់​ខ្ពស់​ស្រី​លង្កា​គប់​កំប៉ុង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​ក្នុង​ការ​ប៉ះទង្គិច​ក្នុងបាតុកម្ម​មួយ​ដែល​តវ៉ា​ទាមទារ​ឲ្យ​មាន​ភាព​ប្រសើរ​នៅ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​ក្នុងទីក្រុង​កូឡុំបូ ។

កងកម្លាំង​សន្តិសុខ​វ៉េណេស៊ុយអេឡា​ជាមួយ​អ្នកគាំទ្រ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​លោក Juan Guaido នៅ​លើស្ពាន​អន្តរជាតិ​ Francisco de Paula Santanderក្នុង​ទីក្រុង​ Cucuta កូឡុំប៊ី កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លានដ្ឋាន​មួយ​ដែលបិទទៅដោយ​កញ្ចក់​បែក​ដោយ​សិល្បករ​អនាមិក​ម្នាក់​ត្រូវ​បាន​ឃើញ​អំឡុង​ពេល​ព្រះអាទិត្យ​លិច​នៅ​ឆ្នេរ​ក្នុង​ទីក្រុង​ Leffrinckoucke ប្រទេស​បារាំង។