រូបភាពជុំវិញពិភពលោក ២៦ កុម្ភៈ ២០១៨
សត្វទាហែលទឹកនៅក្បែរដុំទឹកកកនៅក្នុងស្រះមួយនៅក្នុងក្រុង Bern ប្រទេសស្វ៊ីស។
កម្មករម្នាក់លីឥដ្ឋនៅលើខ្នងរបស់គាត់នៅការដ្ឋានសាងសង់មួយនៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។
បុរសម្នាក់តោងខ្សែព្យួរ នៅពេលគាត់ជូនក្មេងៗឆ្លងទឹកទៅសាលា ដោយជិះក្បួនមួយកាត់ទន្លេនៅក្នុងក្រុង Paranaque ប្រទេសហ្វីលីពីន។
អ្នករចនាម៉ូដ Donatella Versace និងនាយកនិពន្ធទស្សនាវដ្តី Vogue អង្គុយនៅក្នុងអគារ Palazzo Colonna ក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។ បុរីវ៉ាទីកង់ផ្តល់សម្លៀកបំពាក់សម្រាប់ពិធីបុណ្យផ្សេងៗដ៏ស្រស់ស្អាតរបស់ខ្លួន ដែលមានបំពាក់មួក និងម្កុដជាប្រវត្តិសាស្ត្ររបស់សម្តេចប៉ាប សម្រាប់ការតាំងពិព័រណ៍នាពេលខាងមុខទៅលើឥទ្ធិពលសាសនាកាតូលិកក្នុងការរចនាម៉ូដនៅសារមន្ទីរ Metropolitan Museum of Art។
ទឹកកកគ្របលើបង់អង្គុយមួយនៅលើច្រាំងទន្លេ Lake Balaton នៅក្នុងភូមិ Balatonfenyves ប្រទេសហុងគ្រី ខណៈដែលអាកាសធាតុត្រជាក់កាន់តែខ្លាំងដោយសារតែមានខ្យល់ខ្លាំងនៅស្ទើរតែទូទាំងប្រទេស។
ស្ត្រីម្នាក់ចូលរួមនៅក្នុងបាតុកម្មនៅក្នុងក្រុងម៉ិកស៊ីកូ ដោយទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះស្ត្រីៗនៃអំពើហិង្សានៅក្នុងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ពាក្យដែលសរសេរនៅលើខ្នងនេះមានន័យថា «ហើយប្រសិនបើខ្ញុំបាត់ខ្លួននៅថ្ងៃនេះ តើពួកគេនឹងនិយាយអ្វីពីខ្ញុំនៅថ្ងៃស្អែក?»។
អ្នករបាំម្នាក់ថតរូបនៅពេលទៅដល់យន្តហោះមួយដែលដឹកពានរង្វាន់ FIFA World Cup Trophy ក្នុងការប្រកួត World Tour នៅព្រលានយន្តហោះអន្តរជាតិ Jomo Kenyatta នៅក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
កប៉ាល់នានាធ្វើដំណើរនៅលើទឹកក្នងុងក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកដំណើរឈរនៅលើទូកទេសចរណ៍ដែលច្នៃឡើងសម្រាប់ដំណើរកម្សាន្តលើទន្លេនារដូវរងា នៅពេលទូកនេះបើកកាត់ទន្លេកក Moskva River នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
អ្នកភូមិកាន់ភ្លើងជុំវិញភូមិមួយ ក្នុងពេលប្រារព្ធពិធីចូលឆ្នាំចិនដើម្បីបួងសួងឲ្យមានទ្រព្យធនច្រើន នៅក្នុងក្រុង Jinjiang ខេត្ត Fujian ប្រទេសចិន។
បក្សីម្យ៉ាងហើរកាត់ដើមឈើស្រពោននានា ដែលមានចំហាយទឹកកកនៅក្បែរភូមិ Dukora ប្រទេសបេឡារុស។
បព្វជិតវ័យក្មេងម្នាក់គប់ដុំព្រិលក្នុងពេលមានព្រិលធ្លាក់ដ៏ច្រើនមួយនៅក្នុងទីលាន Saint Peter's Square នៅបុរីវ៉ាទីកង់ ប្រទេសអ៊ីតាលី។