រូបភាពជុំវិញពិភពលោក ២៥ កុម្ភៈ ២០១៨
អ្នករបាំសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅស្តាត Pyeongchang កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ផ្កា និងម្សៅពណ៌ត្រូវបានគេបាចនៅជុំវិញព្រឹត្តិការណ៍មួយដើម្បីប្រារព្ធពិធីបុណ្យ Holi របស់សាសនាហិណ្ឌូសម្រាប់ក្មេងៗដែលមានវិបត្តិខួរក្បាល ដែលរៀបចំដោយមូលនិធិ Trishla នៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
កងកម្លាំងពិសេសរបស់ក្រសួងការពារជាតិបេឡារុសធ្វើការសម្តែងមួយដើម្បីប្រារព្ធទិវាអ្នកការពារមាតុភូមិ ឬ Defender of the Fatherland Day នៅកន្លែងគោរពវិញ្ញាណក្ខន្ធ Stalin Line នៅក្បែរភូមិ Goroshki។
រថយន្ត និងអគារបែកបាក់ត្រូវបានគេថតបាននៅក្នុងក្រុង Douma ប្រទេសស៊ីរី។
ស្ត្រីម្នាក់ដើរកាត់រូបសំណាកដំរី គេតាំងបង្ហាញ ដែលជាផ្នែកមួយនៃការផ្តួចផ្តើមសម្រាប់គម្រោង Elephant Parade India នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
ក្មេងៗសប្បាយរីករាយជិះក្តាររអិលកាត់អ្នកហែលទឹកក្នុងទឹកកក នៅក្នុងបឹង Zalew Zegrzynski ក្នុងភូមិ Nieporet ប្រទេសប៉ូឡូញ។
ដ្រូនដែលគេបំពាក់កាបូបយូរដៃ ម៉ាក Dolce & Gabbana សម្រាប់រដូវរងា/រដូវស្លឹកឈើជ្រុះ២០១៨ ក្នុងកម្មវិធី Milan Fashion Week ក្នុងក្រុង Milan ប្រទេសអ៊ីតាលី។
ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់បេះធាងម្ទេស នៅចម្ការមួយនៅភូមិ Shertha ក្បែរក្រុង Gandhinagar ប្រទេសឥណ្ឌា។
គូស្នេហ៍មួយគូដើរតាមបណ្តាលទន្លេ Moskva ដែលបានកក នៅជាប់នឹងជញ្ជាំងក្រឹមឡាំង និងព្រះវិហាង Christ the Saviour Cathedral (រូបឆ្វេង) នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
គូស្នេហ៍មួយគូបាំងគ្នា នៅពេលដែលក្មេងៗបាញ់ទឹកពណ៌ដាក់ ក្នុងពិធីបុណ្យសាសនាមួយឈ្មោះ Holi នៅខាងក្នុងវត្តមួយនៅក្នុងភូមិ Nandgaon រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។