រូបភាពជុំវិញពិភពលោក២៥ កុម្ភៈ ២០១៦
មន្រ្តីអធិបតី Carmel McBride (ខាងឆ្វេង) និងពលបាល Paul McGee ចាកចេញពីមណ្ឌលបោះឆ្នោតនៅកោះ Inishbofin ប្រទេសអៀឡង់។ កោះនេះ ដែលស្ថិតនៅតាមបណ្តោយឆ្នេរ Donegal បានធ្វើការបោះឆ្នោតជាតិមួយថ្ងៃ មុនការបោះឆ្នោតនៅដីគោក។
និស្សិតសាកលវិទ្យាល័យជប៉ុនស្រែក និងលើកដៃនៅអំឡុងពេលដង្ហែក្បូន ដែលធ្វើឡើងដើម្បីជំរុញទឹកចិត្តនៅខាងក្រៅមហោស្រពមួយនៅក្រុងតូក្យូ មុនពេលពួកគេចាកចេញទៅស្វែងរកការងារធ្វើ។
People march with red flags during a rally to mark May Day in Moscow, Russia, May 1, 2018.
កម្ទេចក្រដាសពណ៌លឿងធ្លាក់គ្របពីលើក្បួនយោធានៅជាយក្រុង Quezon ភាពឦសានក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅអំឡុងពេលអបអរសាទរខួបទី ៣០ នៃ «បដិវត្តអំណាចប្រជាជន» ដែលបានទម្លាក់មេដឹកនាំកាន់អំណាចម្ភៃឆ្នាំលោក Ferdinand Marcos ចេញពីតំណែង។
ស្រ្តីម្នាក់ស្រែកយំនៅជិតផ្ទះរបស់ខ្លូន ដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសដោយប្រទេសអារ៉ាប៊ីសាអូឌីតនៅរដ្ឋធានីសាណា ប្រទេសយេម៉ែន។
សិល្បករវ័យក្មេងអ៊ីរ៉ាក់ធ្វើការសំដែងសិល្បៈលាតត្រដាងមួយដើម្បីផ្ញើសារពីការការពារបរិស្ថាន នៅជិតក្រុង Hilla ភាគខាងត្បូងរដ្ឋធានីបាកដាដ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
មនុស្សម្នាលេងនៅលើទឹកកកនៅក្រុង Dalian ខេត្ត Liaoning ប្រទេសចិន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
មនុស្សម្នាឈរមើលរថភ្លើងដើរដោយចំហាយទឹក Flying Scotsman ដែលត្រៀមនឹងចាកចេញពីស្ថានីយ Kings Cross នៅក្រុងឡុងដ៍។
តារាចម្រៀង Adele បង្ហាញក្តីរំភើប នៅស្របពេលនាងទទួលពានរង្វាន់ Global Success នៅឯពិធីប្រគល់រង្វាន់ BRIT Awards នៅមហោស្រព O2 ក្រុងឡុងដ៍ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ តារាចម្រៀង Adele ទទួលបានពានរង្វាន់ចំនួនបួន ដែលក្នុងនោះរួមមានពានរង្វាន់តារាចម្រៀងទោលអង់គ្លេសផ្នែកស្រ្តីល្អបំផុត និងអាល់ប៊ុមល្អបំផុត។
តារាចម្រៀងកាណាដា Justin Bieber ធ្វើការសំដែងនៅឯពិធីប្រគល់រង្វាន់ BRIT Awards ឆ្នាំ២០១៦ នៅក្រុងឡុងដ៍។ តារាចម្រៀងរូបនេះឈ្នះពានរង្វាន់តារាចម្រៀងទោលអន្តរជាតិផ្នែកបុរសល្អបំផុត។
បុរសម្នាក់មើលទៅកាន់រថយន្ត Cadillac CTG ដែលត្រូវបានដាក់បង្ហាញនៅខាងក្នុងអាងត្រីនៅអំឡុងពេលកម្មវិធីផ្សព្វផ្សាយពីលក្ខណៈមិនប៉ះពាល់ដល់បរិស្ថានរបស់រថយន្តនោះនៅក្រុងសៀងហៃ ប្រទេសចិន។
ប្រជាជនកូរ៉េខាងជើងធ្វើការដង្ហែក្បួននៅខាងក្នុងទីលាន Kim Il Sung នៅរដ្ឋធានីព្យុងយ៉ាង ដើម្បីបង្ហាញភាពស្មោះស្ម័គ្រទៅកាន់បក្សពលករ (Workers' Party) ដែលដឹកនាំប្រទេស។
ជណ្តើរកោងនៅក្រុង Nante ភាគខាងលិចប្រទេសបារាំង។
កុមារស្លៀកពាក់នៅក្នុងសំលៀកបំពាក់តែងផ្សេងៗលេងជាមួយនឹងទូរស័ព្ទដៃរបស់ខ្លួន ខណៈពេលដែលពួកគេធ្វើការសម្តែងនៅក្នុងក្បួនដង្ហែ «Taigeqiao» នៅក្រុង Yiwi ខេត្ត Zhejiang ប្រទេសចិន។