រូបភាព​ជុំវិញ​ពិភពលោក ២៤ កុម្ភៈ ២០១៩

បាតុករ​គប់​ដុំ​ថ្ម​ទៅ​កងកម្លាំង​វ៉េណេស៊ុយអេឡា ដែល​ឈរ​យាម​នៅ​ព្រំដែន​វ៉េណេស៊ុយអេឡា និង​ប្រេស៊ីល នៅ​ក្នុង​រដ្ឋ Roraima ប្រទេស​ប្រេស៊ីល។

បាតុករ​រុញ​រថយន្ត​ក្រុង​ដែល​ឆេះ​នៅ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​កងកម្លាំង​ Bolivarian National Guard នៅ​ក្នុង​ក្រុង Urena ប្រទេស​វ៉េណេស៊ុយអេឡា នៅ​ក្បែរ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៩។ កងកម្លាំង​ជាតិ​របស់​វ៉េណេស៊ុយអេឡា​បាន​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​លើ​ពលរដ្ឋ​ដើម្បី​បំបែក​របាំង​នៅ​លើ​ស្ពាន​ព្រំដែន​រវាង​ប្រទេស​វ៉េណេស៊ុយអេឡា និង​កូឡុំប៊ី។

បុរស​ម្នាក់​ស្តាប់​វិទ្យុ​ជា​ភាសា​នីហ្សេរីយ៉ា​ចាំ​ស្តាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Yola រដ្ឋ Adamawa ប្រទេស​នីហ្សេរីយ៉ា។

ព្រះអង្គម្ចាស់ Prince Harry និង​ព្រះនាង Meghan យាង​ចូលរួម​ពិធី Henna ខណៈ​ពេល​ដែល​ទ្រង់​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​ផ្ទះ​សម្រាប់​ក្មេងស្រី​ស្នាក់នៅ ដែល​គ្រង់គ្រង​ដោយ​អង្គការ Education for All នៅ​ក្នុង​ក្រុង Asni ប្រទេស​ម៉ារ៉ុក។

អ្នក​ពន្លត់​អគ្គិភ័យ​ពន្លត់​អគ្គិភ័យ​នៅ​លើ​ទូក​នេសាទ នៅ​ផែ Muara Baru ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

បុរស​មួយ​ក្រុម​សម្តែង​ការ​ជល់​គោ​មួយ ​ដែល​គេ​ហៅ​ថា Capeia Arraiana នៅ​ក្នុង​ទិវា​គោ​ជល់ នៅ​ក្នុង​ក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

មនុស្សម្នា​ដើរ​ក្បួន​នៅ​ក្នុង​ពិធីបុណ្យ European Bell Bearers Festival លើក​ទី៥ នៅ​ក្នុង​ក្រុង Thessaloniki ប្រទេស​ក្រិក។

នាង Glenn Close ដែល​ជា​អ្នក​សម្តែង​អាមេរិកាំង​ទទួល​ពានរង្វាន់​របស់​នាង​គឺ​ពានរង្វាន់ Best Female Lead នៅ​ក្នុង​ខ្សែ​ភាពយន្ត The Wife នៅ​លើ​ឆាក​ក្នុង​ក្រុង Santa Monica រដ្ឋ California កាលពី​ថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០១៩។

មនុស្សម្នា​មើល​ការ​កម្ទេច​អគារ​កម្ពស់៨ជាន់​ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង Haikou ខេត្ត Hainan ប្រទេស​ចិន។

មនុសម្នា​ពាក់​ស្រោម​មុខ​ និង​សម្លៀកបំពាក់​តាម​រដូវកាល​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ Venice Carnival ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នក​ជិះ​ស្គី និង​បង្ហោះ​ខ្លែង​ក្នុង​ពេល​តែ​មួយ ប្រកួត​គ្នា​ដណ្តើម​យក​ពានរង្វាន់ Siberian and Far Eastern Federal Districts នៅ​លើ​ទន្លេ Yenisei ដែល​កក នៅ​ខាង​ក្រៅ​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

សិល្បករ​ថត​រូប​មុន​ពេល​សម្តែង​នៅ​លើ​ឆាក​នៅ​ក្នុង​ការ​សម្តែង​មួយ​ដែល​មាន​ឈ្មោះ​ថា Toruk - The First Flight មហោស្រព Lyon Halle Tony Garner ប្រទេស​បារាំង កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

កីឡាករ Ziga Jelar មក​ពី​ប្រទេស​ស្លូវេនី​លោត​ នៅ​ក្នុង​ការ​ប្រកួត​ជិះ​ស្គី​លោត​បុរស HS130 ដើម្បី​ពានរង្វាន់ FIS Nordic World Ski Championships នៅ​ក្នុង​ក្រុង Innsbruck ប្រទេស​អូទ្រីស។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ Dolce & Gabbana សម្រាប់​ការ​តាំង​ពិព័រណ៍​បង្ហាញ​ម៉ូដ​សម្រាប់​រដូវ​រងា/ស្លឹក​ឈើ​ជ្រុះ ឆ្នាំ២០១៩/២០២០ នៅ​ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។