រូបភាព​ជុំវិញ​ពិភពលោក​ ២៣​ កុម្ភៈ ២០១៧

បុរសអ្នក​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​តែង​ខ្លួន​ជា​ព្រះ​ឥសូរ​ដាក់​ភ្លើង​ទៀន​​នៅ​ក្នុង​មាត់​របស់​គាត់​ នៅ​ពេល​ដែល​គាត់​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​នៅ​មុន​ពេល​មក​ដល់​នៃ​ពិធីបុណ្យ​ Maha Shivratri នៅ​ទីក្រុង Jalandhar។

រដ្ឋ​មន្ត្រីក្រសួង​ការបរទស​អង់គ្លេស​ Boris Johnson កំពុង​ត្រូវ​បាន​លោក​ស្រី Julie Bishop រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​តម្រង់​ក្រវ៉ាត់ក​ឲ្យ​ នៅ​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។

ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​មក​ពី​ប្រទេស​យេម៉ែន​ កំពុង​ជូត​ទឹក​ភ្នែក​ នៅ​ពេល​ប៉ូលិស​កាណាដា​ប្រាប់​នាង​ថាមិនឲ្យ​នាង​ចូល​តាម​ច្រក​ព្រំដែន​អាមេរិក - កាណាដា ដើម្បី​​ទៅ​​កាន់​តំបន់ Hemmingford  នៃ​ទីក្រុង​ Quebec ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​២២ កុម្ភៈ។

ទឹក​ជំនន់​ជន់​លិច​កន្លែង​កម្សាន្ត​មួយ​កាល​ពី​ថ្ងៃទី​២២ ខែ​កុម្ភៈ នៅ​ទីក្រុង​ San Jose រដ្ឋ California។

ទេសចរ​កំពុង​និយាយ​ជាមួយ​បុគ្គលិក​នៃ​ការ​តាំង​ពិព័រណ៍​អន្តរជាតិ ARCO នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស៉្បាញ។

សិល្បករ​រូប​ធម្មជាតិ Rick Roberts នៃ​ក្រុម​សិល្បៈ Local 800 កំពុងផាត់​ពណ៌​លើ​រូប​ចម្លាក់​ពាន​អូស្ការ​​សម្រាប់​ពិធី​ប្រគល់​ពាន​រង្វាន់​លើក​ទី​៨៩ នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ជិត​រោង​សម្តែង​ល្ខោន Dolby Theatre ក្នុង​ទីក្រុង Los Angeles។ 

បុរស៤​នាក់​ស្លៀក​ពាក់​ជា​ស្តេច​ នៅ​ពេល​មក​ដល់​កណ្តាល​ក្រុង​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ក៏​កំពុង​តែ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ផ្សេងៗ​ដើម្បី​អបអរ​ការ​ចាប់​ផ្តើម​នៃ​​បុណ្យ​ខានីវ៉ាល នៅតាម​ដងផ្លូវ​ក្នុងក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់។

ក្រុមអ្នកគាំទ្រ​តារា​ចម្រៀងជាតិ​អេស៉្បាញ Isabel Pantoja ក្រោក​ឈរ​ដោយ​មាន​កាន់​ទូរស័ព្ទ​ថត​ផង ក្នុង​ពេល​នាង​សម្តែង​នៅ​ក្នុង​កម្មវិធី Viña del Mar International Song Festival នៅ​ក្នុង​ឧទ្យាន Quinta Vergara ក្នុង​ក្រុង Viña del Mar ប្រទេស​ស៊ីលី។

គោញីមួយក្បាលត្រូវបានគេរៀបចំ​ដើម្បីត្រៀម​ថត​រូប​សម្រាប់​បោះពុម្ពផ្សាយក្នុង​សៀវភៅ​កំណត់​ហេតុ​​ដែល​មាន​ចំណង​ជើង​ថា «ការ​បង្ហាញ​ដែល​ល្អ​ដាច់​គេ» នៃ​សម្រស់​សត្វ​គោ​ នៅ​ក្នុង​ក្រុង Verden an der Aller ភាគ​ពាយ័ព្យ​ប្រទេស​អាល្លឺម៉ង់។

អ្នកដែលត្រូវ​បាន​តែង​តាំង​ជា​ម្ចាស់​ក្សត្រិយ​នៃ​បុណ្យខានីវ៉ាល សម្រាប់​តួ Santa Cruz បង្ហាញ​សម្លៀក​បំពាក់​របស់​នាង​នៅ​លើ​ឆាក​ធំ​ ក្នុង​ទីកក្រុង Santa Cruz de Tenerife នៅដែនដី​កោះ Tenerife របស់​ប្រទេស​អេស៉្បាញ។

លិខិតឆ្លង​ដែន​អេឡិច​ត្រូនិច​ថ្មី​របស់​អាល្លឺម៉ង់​ នៅ​ក្រោម​​ពន្លឺ​ពណ៌​ស្វាយ ​នៅ​ពេល​ដែល​លិខិត​ឆ្លង​ដែន​ថ្មី​នេះត្រូវ​បាន​ដាក់​បង្ហាញ​ដល់​សារព័ត៌មាន​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អល្លឺម៉ង់។

នាង Zahra Lari មក​ពី​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ សម្ដែង​ក្នុង​កម្មវិធី​ប្រកួត​សម្តែង​លំនឹង​ផ្នែក​ស្ត្រី​ នៅ​ទីលាន​ប្រកួត​ជិះស្គី​ក្នុង​សាល​សម្រាប់​ការ​ប្រកួត​កីឡា​ស្គី​អាស៊ី នៅ​ទីក្រុង Sapporo ភាគ​ខាង​កើត​ប្រទេស​ជប៉ុន។