រូបភាព​ជុំ​វិញ​ពិភពលោក ២៣ កុម្ភៈ ២០១៨

Germany's Anna Carmen Schell, right, reacts during her batlle against Egypt's Enas Ahmed at the women's 68kg freestyle wrestling match at the 2020 Summer Olympics in Chiba, Japan.

ស្ត្រី​អ្នក​ភូមិ​ម្នាក់​កំពុង​សម្អាត​សំរាម​នៅមុខ​ផ្ទះ​របស់​គាត់​ ខណៈ​ដែល​ទឹក​ជំនន់​បាន​ជន់​លិច​ភូមិ Tanjungsari ក្នុង​ក្រុង Tasikmalaya ប្រទេស​ឥណ្ឌូនេស៊ី។

សមាជិក​នៃ​កង​កម្លាំង​ការពារ​ជន​ស៊ីវិល​របស់​ស៊ីរី កំពុង​ជួយ​ស្ត្រី​ម្នាក់​ដែល​សន្លប់​នៅ​ក្នុង​ជំរំមួយ​នៅ​ក្រុង​ Douma ​នៃ​តំបន់​ Eastern Ghouta ដែល​ត្រូវ​បាន​​ឡោម​ព័ទ្ធ​​ ក្នុង​ប្រទេស​ស៊ីរី។

បុរស​ម្នាក់​កំពុង​ប្រមូល​ផ្កាឈូក​ដើម្បី​យក​ទៅ​លក់​ដោយ​បណ្ដែត​នៅ​លើ​ពោះវៀន​ឡាន​ នៅ​ក្នុង​ត្រពាំង​មួយ​ក្នុង​ទីក្រុងកូឡុំបូ ប្រទេស​ស្រីលង្កា។

ប្រធានា​ធិបតី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ Moon Jae-In (កណ្ដាល) និងភរិយារបស់លោក លោកស្រី Jung-sook ថត​រូប​ជាមួយ​លោក​ស្រី Ivanka Trump ក្នុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​វិមាន​ខៀវ​របស់​ប្រធានាធិបតី ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្មេងៗ​ជន​ជាតិ​ស៊ីរី​គ្រវី​ទង់ជាតិ​ នៅ​ពេល​ពួក​គេ​ដើរ​ក្នុង​ស្រុក al-Hellok នៅភាគាង​ជើង​នៃ​ទីក្រុង Aleppo ក្រោយ​ពេល​កង​ទ័ព​ស៊ីរី​បាន​ចូល​មក​កាន់​កាប់​ទី​នេះ​​ជំនួស​កង​ការពារ​ប្រជាជន​របស់​ពួក​ឃើដដែល​ធ្លាប់​គ្រប់​គ្រង​ទី​នេះ។

កីឡាការនី ​Alexia Paganini នៃ​ប្រទេស​ស្វ៊ីស​សម្ដែង​ក្នុង​វិញ្ញាសារ​ជិះ​ស្គី​​លើ​ទឹក​កក​ក្នុង​វគ្គ​​បញ្ចប់​ នៅ​ឯ​ទីលាន​ប្រកួត Gangneung Ice Arena សម្រាប់​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង Gangneung ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​មន្ត្រី​សំខាន់ៗ​ចូល​រួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​លើ​ផ្នូរ​របស់​ទាហាន​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ នៅ​ជិត​វិមាន​ក្រឹមឡាំង​ ក្នុង​ទិវា​​រំឭក​ដល់​«អ្នក​ការ​ពារ​​នៃ​មាតុភូមិ» នៅ​ទីក្រុង​មូស្គូ។

នាង ​Hassana Mohammed អាយុ​១៣​ឆ្នាំ ដែល​បាន​ឡើង​លើ​​របង​ដើម្បី​រត់​គេច​ចេញ​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ Boko Haram នៅ​ឯ​សាលា​«វិទ្យាសាស្ត្រ​សម្រាប់​ក្មេង​ស្រី​ និង​មហា​វិទ្យាល័យ​បច្ចេកទេស» កំពុង​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​នៅ​ក្រុង Dapchi​ ប្រទេស​នីហ្សេរីយ៉ា។

ទិដ្ឋភាព​ទូទៅ​នៃ​​ផ្ទះ​របស់​អ្នក​រស់​នៅ​កន្លែង​កប់​​ខ្មោច​ នៅ​ក្នុង​ក្រុង Matmata ប្រទេស​ទុយនីស៊ី។