រូបភាព​ជុំវិញ​ពិភពលោក ២៣ កុម្ភៈ ២០១៦

ស្រ្តី​ម្នាក់​តម្រង់​កាំភ្លើង​ដែល​គេ​ប្រើ​ក្នុង​សង្រ្គាម​លោក​លើក​ទី២​ ក្នុង​ពេល​ប្រារព្ធ​ទិវា​អ្នក​ការពារ​មាតុភូមិ ( Defenders of the Fatherland Day) ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី។

ស្បោង​សំរាម​ដែល​ច្រក​សំរាម​រួច​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ក្រុង Beirut ប្រទេស​លីបង់។

ពលរដ្ឋ​នៅ​តំបន់​ទីបេ​គប់​ម្សៅ​ប្រពៃណី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គប់​ម្សៅ​ដើម្បី​បួងសួង​ឲ្យ​ការ​ច្រូត​កាត់​ទទួល​បាន​ផល​ល្អ​នៅ​ក្នុង តំបន់​ស្វយ័ត​ទីបេ​ ប្រទេស​ចិន កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុង​ក្រុង​មូស្គូ មនុស្ស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​គប់​ក្រដាស​ដែល​តំណាង​ឲ្យ​ក្រដាស​ប្រាក់​ នៅ​ពេល​ដែល​លោក Ilya Yashin ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​របស់​ប្រទេស​រុស្ស៊ី​បង្ហាញ​របាយការណ៍​របស់​លោក​ ដែល​មាន​ចំណងជើង​ថា «ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ» និង​បាន​ឧទ្ទិស​ដល់​សា្ថនភាព​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់ Chechnya និង​លោក Ramzan Kadyrov ដែល​ជា​មេដឹកនាំ​របស់​តំបន់​នោះ។

ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​កំពុង​ស្ថិត​នៅ​កន្លែង​ធ្លាក់​រថភ្លើង​នៅ​ក្បែរ​ក្រុង Dalfsen ភាគ​ខាង​កើត​នៃ​ប្រទេស​ហូឡង់។ ក្រុម​មន្រ្តី​ក្នុង​ស្រុក​និយាយ​ថា រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​បាន​រត់​ខុស​ផ្លូវ​ បន្ទាប់​ពី​រថភ្លើង​នោះ​បាន​បុក​ជាមួយ​ឧបករណ៍​ស្ទួច​មួយ​ ដោយ​បាន​បណ្តាល​ឲ្យ​អ្នក​បើក​រថភ្លើង​នោះ​ស្លាប់ និង​មនុស្ស​៧នាក់​រង​របួស។

ស្រ្តី​ម្នាក់​ដើរ​កាត់​ធ្នើរ​ទទេ​នៅ​ហាង​លក់​ថ្នាំ​មួយ​ក្នុង​ក្រុង​ការ៉ាកាស (Caracas) ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela)។

ស្រ្តី​ប៉ាឡេស្ទីន​ម្នាក់​ពិនិត្យ​មើល​ការ​ខូចខាត​លើ​ផ្ទះ​របស់​គាត់។ ​គ្រួសារ​របស់​គាត់​បាន​និយាយ​ថា ផ្ទះ​នេះ​ត្រូវ​បាន​គេ​ឆែកឆេរ​ក្នុង​ពេល​វាយ​ឆ្មក់​របស់​កងទ័ព​អ៊ីស្រាអែល បន្ទាប់​ពី​កងទ័ព​នោះ​បាន​ចាប់​ខ្លួន​សមាជិក​គ្រួសារ​ម្នាក់​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន Askar នៅ​ក្បែរ​ក្រុង Nablus។

ជនជាតិ​ភាគ​តិច​ Miao ប្រារព្ធ​ពិធីបុណ្យ​គោម​ជាមួយ​នឹង​កាំជ្រួច​នៅ​ក្នុង​ស្រុក Taijiang ខេត្ត Guizhou ប្រទេស​ចិន កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

អ្នក​ទស្សនា​ម្នាក់​ឈរ​ថត​រូប​នៅ​ក្នុង​ផ្ទះ​ក្រឡាប់​ចាក់​ ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ​តៃវ៉ាន់​នៅ​ឧទ្យាន Huashan Creative ក្នុង​ក្រុង​តៃប៉ិ។

ព្រះ​ច័ន្ទ​ពេញ​បរមី​រះ​ពី​លើ​រូប​សំណាក់​នៃ​សេរីភាព (Statue of Liberty) ដែល​នេះ​ជា​ទិដ្ឋភាព​មើល​ពី​កំពង់ផែ Liberte ដែល​នៅ​ក្បែរ​ក្រុង Jersey រដ្ឋ New Jersey កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

កម្មករ​សម្អាត​ផ្នែក​ខាង​ក្រៅ​នៃ​អគារ​កប់​ពពក Shanghai Tower នៅ​ក្នុង​ស្រុក Pudong ក្នុង​ក្រុង Shanghai ប្រទេស​ចិន។