រូបភាពជុំវិញ​ពិភពលោក ២២ កុម្ភៈ ២០១៩

កីឡាករ Eric Frenzel របស់​ប្រទេស​អាល្លឺម៉ង់ លោត​ទៅ​លើ​អាកាស​ក្នុង​ព្រឹត្តិការណ៍​លោត​ស្គី នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ស្គី Nordic Ski World Championships ក្នុង​ទីក្រុង Innsbruck ប្រទេស​អូទ្រីស។

ក្រុម​បុរសៗ​ដែល​គេ​សង្ស័យ​ថា​ជា​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម កំពុង​សែង​បុរស​រង​របួស​ម្នាក់​នៅ​ពេល​ពួក​គេ​ដើរ​ទៅ​កាន់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​គ្រប់​គ្រង​ដោយ​ពួក​ Kurde ក្រោយ​ពេល​ចាក​ចេញ​ពី​ទីតាំង​កាន់​កាប់​របស់​ពួក​រដ្ឋ​ឥស្លាម Baghouz នៅ​ក្នុង​ខេត្ត Deir Ezzor ប្រទេស​ស៊ីរី។

ក្មេង​ប្រុស​ម្នាក់​រត់​កាត់​ឡាន​ដែល​កំពុង​ឆេះ ក្រោយ​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​ដ៏​ប្រល័យ​មួយ​រវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​សមាជ​រីក​ចម្រើន និង​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន ក្នុង​ទីក្រុង​ Kano ប្រទេស​នីហ្សេរីយ៉ា។

សត្វ​កុកដើរ​នៅ​លើ​កំនរ​សំរាម​នៅ​កន្លែង​ចាក់​សំរាម​ក្នុង​ក្រុង Blang Bintang ជិត​ទីរួម​ខេត្ត​ Banda Aceh ប្រទេស​ឥណ្ឌូនេស៊ី។

ពួក​បាតុករ​ប៉ាឡេស្ទ៊ីន កាន់​ទង់​ជាង​ដើរ​កាត់​កង់​ឡាន​ដែល​គេ​ដុត ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ជិត​របង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល ជិត​ទីក្រុង​ Gaza។

ជន​ជាតិ​ឥណ្ឌា​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​ឈ្មោះ​ថា​ «កិត្តិយស» កំពុង​សម្លឹង​មើល​នៅ​ពេល​គាត់​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​ដែល​មាន​មនុស្សច្រើន​នៅ​ទីលាន Ramleela Ground ក្នុង​ទីក្រុ​ញូវដែលី ប្រទេស​ឥណ្ឌា។

មន្ត្រី​ប៉ូលិស​កាន់​កាំ​ភ្លើង​ នៅ​ពេល​ដែល​បាតុករ​កាន់​ទង់​ជាតិដើរ​នៅ​លើ​ដង​ផ្លូវ​ក្នុង​រដ្ឋធានីអាល់ហ្សេ ប្រទេស​អាល់ហ្សេរី ដើម្បី​ប្រឆាំង​នឹង​ការ​ប្រឹង​ប្រែង​ចូល​កាន់​អំណាច​កក្នុង​អាណត្តិ​ទី​៥ របស់​ប្រធានាធិបតី Abdelaziz Bouteflika។

អ្នក​ដែល​សម្ដែង​ជា​តួអង្គ​ប្រធានាធិបតី ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ថត​រូប​នៅខាង​ក្រៅ​សាល​សម្ដែង​ល្ខោន​អូប៉េរា ក្នុង​ទីក្រុង​ហាណូយ។

កម្មករ​កំពុង​ជួស​ជុល​ផែ​ នៅ​ខណៈ​ដែល​ក្មេងៗ​កំពុង​រត់​នៅ​តាម​ឆ្នេរ​នា​ពេល​ថ្ងៃលិច​ នៅ​សមុទ្រ​ក្រហម ក្នុង​តំបន់​កម្សាន្ត​តាម​ឆ្នេរ​ Sharm El Sheikh ប្រទេស​អេហ្ស៊ីប។

មនុស្ស​កំពុង​ដើរ​ទៅ​កាន់​កន្លែង​ត្រួត​ពិនិត្យ​ក្រោយ​ពេល​ត្រូវ​ជម្លៀស​ពី​តំបន់​ដែល​កាន់​កាប់​ដោយ​រដ្ឋ​ឥស្លាម​ចុង​ក្រោយ​ នៅ​ជិត​ក្រុង Baghouz ប្រទេស​ស៊ីរី។

មនុស្ស​ម្នា​បាន​មក​កាន់​កន្លែង​ប្រគុំ​តន្ត្រី​និង​ចែក​អំណោយ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​កូឡុំប៊ី នៅ​ម្ខាង​ស្ពាន​ Tienditas International នៅ​ជាយ​ក្រុង​ Cucuta​ ប្រទេស​កូឡុំប៊ី ជាប់​ប្រទេស​វេណេស៊ុយអេឡា។