រូបភាព​ជុំវិញ​ពិភពលោក ២២ កុម្ភៈ ២០១៨

អ្នក​ទស្សនា​កំពុង​ពាក់​ម៉ាស​រូប​លោក Kim Jong-un នៅ​ពេល​ពួក​គេ​ធ្វើ​ត្រាប់​តាម​មេដឹកនាំ​កូរ៉េ​ខាង​ជើងរូប​នេះ​នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងាឆ្នាំ​២០១៨ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ការ​ធ្វើ​ត្រាប់​នេះ​ធ្វើ​ឡើង​នៅ​ឯ​ពិធី​ប្រគល់​ពាន​រង្វាន់ចម្រៀង​សម័យ Brit Awards នៅ​សង្វៀន O2 ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

បុរស​ម្នាក់​ជួស​ជុល​ទង់​មាន​រូប​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​គេ​ប្រើ​សម្រាប់​ឃោសនា នៅ​លើ​រានហាល​នៃ​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង​មូស្គូ។

ស្ត្រី​ម្នាក់​ដើរ​មើល​ដើម​ឈើ​ដែល​គេ​ដាំ​នៅ​ឯ​គណៈ​កម្មការ​កំពូល​​សម្រាប់​ការ​ថែរក្សា​ដើម​ឈើ​ ដែល​គេ​រៀបចំ​​ត្រៀម​​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ នៅទីក្រុងដូហា ប្រទេស​កាតា។

លោក George Sabra (កណ្ដាល) អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី ស្រែក​ពាក្យ​ស្លោក​នៅ​ពេល​លោក​ចូល​រួម​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ ដើម្បី​តវ៉ា​ប្រឆាំង​ការ​វាយ​ប្រហារ​លើ​ទីក្រុង Ghouta ខាង​កើត​ដែល​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម នៅជាយ​ក្រុង​ដាម៉ាស ក្នុង​ពេល​មាន​ការ​ជួប​ជុំ​ដើរ​ក្បួន​មួយ​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

កុមារ​ឈ្មោះ Hala អាយុ​៩​ឆ្នាំ​ ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន​មួយ ក្រោយ​ពេល​រដ្ឋាភិបាល​ស៊ីរី​បាន​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង Saqba ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម នៅ​ក្នុង​តំបន់ Ghouta ខាង​កើត​ ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ នៅ​ជាយក្រុង​ដាម៉ាស។

ប្រធានា​ធិបតី​ ដូណាល់ ត្រាំ កាន់​កំណត់​សម្គាល់​ក្នុង​ពេល​លោក​ស្តាប់​ការ​និយាយ​របស់​សិស្ស​និង​លោក​គ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ Marjory Stoneman Douglas នៅ​ទីក្រុង Parkland រដ្ឋ​ Florida នៅសេត​វិមាន។

សត្វ​ស្វា​ប្រភេទ Capuchin កំពុង​អង្គុយ​នៅ​ក្នុង​សួន​សត្វ​ជាតិរបស់​ប្រទេស​អែលសាល់វ៉ាឌ័រ។

ទឹក​កក​​ដែល​កក់​នៅ​លើ​បង្អួច​នៃផ្ទះ​មួយ​ នៅ​តំបន់ Godewaersvelde នៃប្រទេស​បារាំង នៅ​ពេល​ដែល​ប្រទេស​បារាំង​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង។

លោក Stormzy កំពុង​សម្ដែង​នៅ​ឯ​ពិធី​ប្រគល់​ពាន​រង្វាន់​ Brit Awards នៅ​ឯ​សង្វៀន​ O2 ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស។