រូបភាព​ជុំវិញ​ពិភពលោក​ ២១ កុម្ភៈ ២០១៨

ប្រជាពលរដ្ឋ​ស៊ីរី​ជួយ​សង្រ្គោះ​ក្មេង​ម្នាក់​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​ពី​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ Hamouria ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ជាយ​រដ្ឋធានី​ Damascus។

លោក Kyaw Soe Oo អ្នកកាសែត​ Reuters ដែល​ត្រូវ​បាន​ចាប់​ខ្លួន អោប​​កូន​ស្រី​របស់​ខ្លួន​ខណ​ដែល​លោក​ត្រូវ​ប៉ូលិស​បញ្ជូន​មក​តុលាការ​​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុម​អភិរក្ស​សត្វ​ព្រៃ​​កេនយ៉ា​កំពុង​សណ្តោង​​ដំរី​មួយ​ក្បាល​ដែល​ត្រូវ​បាន​ចាក់​ថ្នាំសន្លប់​​នៅ​ក្នុង​វគ្គ​ហ្វឹកហាត់​ផ្លាស់​ទី​តាំង​ទៅ​កាន់​ជំរំ Ithumba Camp ក្នុង​ឧទ្យាន​ជាតិ​ Tsavo East នៅ​ Solio Ranch ទីក្រុង Nyeri ប្រទេស​កេនយ៉ា។

តារាបង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ម៉ូត​ច្នៃ​ប្រឌិត​ថ្មី​មួយ​របស់​ Gucci ​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវ​រងា​ឆ្នាំ​២០១៨ អំឡូង​ការ​បង្ហាញ​ម៉ូត​ប្រចាំ​សប្តាហ៍​នៅ​ក្នុង​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី។

កីឡាការនី​អ៊ីតាលី​នាង​ Lucia Peretti និង​នាង​ Cecilia Maffei ដួល​លើ​គ្នា​ជាមួយ​នឹង​កីឡាការនី​កាណាដា​នាង​ Valerie Maltais អំឡុងការ​ប្រកួត​ជិះ​ស្គី​នារី​ចម្ងាយ​៣.០០០​ម៉ែត្រ​​​ក្នុង​កីឡា​អូឡាំពិក​​រដូវ​រងា​២០១៨ នៅ​ទីលាន​ប្រកួត​ Gangneung Ice Arena ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២០ កុម្ភៈ ២០១៨។

បុរស​ម្នាក់​ប្រមូល​ផ្លាស្ទិច​នៅ​កន្លែង​កែច្នៃ​បណ្តោះ​អាសន្ន​ក្នុង​ស្រុក Payatas ទីក្រុង​ Quezon រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។