រូបភាព​ជុំវិញ​ពិភពលោក ២១ កុម្ភៈ ២០១៧

ជន​ស៊ីវិល​ម្នាក់​ដែល​បាន​រត់​គេច​ចេញ​ពី​ទឹក​ដី​រដ្ឋ​ឥស្លាម​ទូរស័ព្ទ​ទៅ​គ្រួសារ​របស់​គាត់ ដែល​គាត់​បាន​ទុក​ចោល នៅ​ក្នុង​ក្រុង Abu Saif ប្រទេស​អ៊ីរ៉ាក់។ កង​កម្លាំង​អ៊ីរ៉ាក់​បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​ជាយ​ក្រុង Mosul ភាគ​ខាង​ត្បូង​ដើម្បី​បណ្តេញ​យុទ្ធជន​រដ្ឋ​ឥស្លាម​ចេញ​ពី​ទឹក​ដី​ភាគ​ខាង​លិច​នៃ​ក្រុង​នេះ។

លោក Elor Azaria ទាហាន​អ៊ីស្រាអែល (រូប​ស្តាំ) ដែល​បាន​បាញ់​សម្លាប់​ជន​ប៉ាឡេស្ទីន​ដែល​រង​របួស​កាលពី​ខែ​មីនា ឆ្នាំ២០១៦​ ត្រូវ​ម្តាយ​របស់​គាត់​ឱប​នៅ​មុន​ពេល​ចាប់​ផ្តើម​សវនាការ​នៅ​ក្នុង​តុលាការ​យោធា​ក្នុង​ក្រុង Tel Aviv។

ព្រិល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្តៅ​ដែល​ព័ទ្ធ​ជុំ​វិញ​ក្រុង Forbidden ក្នុង​ពេល​ធ្លាក់​ព្រិល​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

កងកម្លាំង​ការពារ​ខេត្ត​មួយ​បាន​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​លើ​បាតុករ​ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​រដ្ឋ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០១៧។ បាតុករ​បាន​រិះគន់​លើ​សំណើ​លក់​ក្រុមហ៊ុន​គ្រប់គ្រង​ទឹក និង​ប្រព័ន្ធ​លូ​ទៅ​ឲ្យ​ឯកជន។ ​

ក្មេងៗ​ជនជាតិ​អាហ្វហ្គានីស្ថាន​លេង​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជាយ​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

បុគ្គលិក​សង្គ្រោះ​បន្ទាន់​កំពុង​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ធា្លក់​យន្តហោះ​ នៅ​ក្នុង​ក្រុង Melbourne ប្រទេស​អូស្រ្តាលី។

កសិករ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​កុបកម្ម​នៅ​ខាង​ក្រោយ ខណៈ​ដែល​ក្រុម​បាតុករ​ផ្សេង​ទៀត​រត់​ឆ្លង​កាត់​ផ្លូវ​ក្នុង​ពេល​បាតុកម្ម​របស់​កសិករ​នៅ​ក្នុង​ក្រុង​ឡាប៉ាស (La Paz) ប្រទេស​បូលីវី។

អ្នក​ស្ម័គ្រ​ចិត្ត​អឌ្ឍច័ន្ទ​ក្រហម​លីប៊ី​កំពុង​ប្រមូល​សាកសព​របស់​ជន​ទេសន្តរប្រវេសន៍​ចំនួន​៧៤នាក់​ដែល​បាន​អណ្តែត​មក​ឆ្នេរ​សមុទ្រ​របស់​លីប៊ី កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

សត្វ Eupsittula Canicularis និង​សត្វ Brotogeris Jugularis ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​មជ្ឈមណ្ឌល​ជួយ​សង្រ្គោះ​សត្វ​ព្រៃ El Tronador នៅ​ក្នុង​ក្រុង​បែរឡាំង។

សកម្មជន PETA ពាក់​ស្រោមមុខ​រូប​ក្រពើ​ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ស្បែក​ក្រពើ​ នៅ​មុខ​កម្មវិធី​បង្ហាញ​ម៉ូដ Fashion Week នៅ​ទីលាន Duomo Square ប្រទេស​អ៊ីតាលី។