រូបភាព​ជុំវិញ​ពិភពលោក ២០ កុម្ភៈ ២០១៩

កងកម្លាំង​សន្តិសុខ​ប្រើ​កាំភ្លើង​បាញ់ទឹក​ដើម្បី​បំបែក​គ្រូបង្រៀន​ដែលកំពុង​បាតុកម្ម​នៅ​ក្នុង​ទីក្រុង Rabat ប្រទេស​ម៉ារ៉ុក។

រូប​តំណាង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាឡឺម៉ង់​អ្នក​ស្រី​ Angela Merkel ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ត្រូវ​បាន​ឃើ​ញ​នៅ​ក្នុង​ក្បួន​ដង្ហែរ​ Carnival លើក​ទី​១៣៥​ក្នុង​ទីក្រុង​ Nice ប្រទេស​បារាំង។

សត្វ​ស្វាញី​ Gypsy អោប​កូន​របស់​ខ្លួន​ដែល​មាន​អាយុ​៤សប្តាហ៍​នៅ​ក្នុង​សួន​ឧទ្យាន​ Saint-Martin-la-Plaine ប្រទេស​បារាំង។

កុមារ​ជាច្រើន​ជិះ​នៅ​ខាងក្រោយ​រថយន្ត​ដឹកទំនិញ​ដែលជម្លៀស​ប្រជាជន​ពី​តំបន់​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​យុទ្ធ​ជន​រដ្ឋ​ឥស្លាម​ចុងក្រោយ​ក្នុង​ទីក្រុង​ Baghouz ភាគខាងកើត​ប្រទេស​ស៊ីរី។

អ្នក​ស្នាក់​នៅ​ជំរំ​បូម​ទឹក​ពី​អណ្តូង​មួយ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ Malkohi ទីក្រុង​ Jimeta រដ្ឋ​ Adamawa ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។

ជន​ចំណាកស្រុក​ឆ្លង​ទន្លេ Rio Bravo ក្នុង​ទីក្រុង​ Piedras Negras ប្រទេស​ម៉ិកស៊ិក ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

បុរស​ម្នាក់​យំ​ខណ​ដែល​លោក​ផ្តល់​ការ​គោរព​នៅ​ទី​រំឮក​វិញ្ញាណ​ក្ខន្ធ​មួយដល់​ប្រជាជន​ដែលបាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​៥​ឆ្នាំ​មុន​នៅ​ Independent Square ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន។

សកម្ម​ជនគាំទ្រ​ការ​ដាក់​ឲ្យ​ស្របច្បាប់​នៅ​ការ​រំលូត​កូន​លើក​កន្សែងពណ៌​បៃតង​ខណ​ដែល​ពួកគេ​ប្រមូល​ផ្តុំ​នៅ​ខាងក្រៅ​សភា​ក្នុង​ទីក្រុង​ Buenos Aires ប្រទេស​អាហ្សង់ទីន​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។