រូបភាព​ជុំវិញ​ពិភពលោក​ ២០ កុម្ភៈ ២០១៨

សមាជិក​កងកម្លាំង​ការពារ​ជាតិ​ស៊ីរី​ជម្លៀស​ជនស៊ីវិល​ម្នាក់​ដែលរងរបួស​ក្នុង​តំបន់​មួយ​ដោយសារ​ការ​វាយ​ប្រហារតាម​អាកាស​របស់​​រដ្ឋាភិបាល​ក្នុង​ទីក្រុងSaqba ​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ជាយ​រដ្ឋ​ធានី​ Damas។

ក្រុម​គ្រួសារ​និង​មិត្តភក្តិ​របស់​ជន​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ខាង​មុខ​ព្រះវិហារ​មូស្លីម​មួយ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​ទីក្រុង​ Kizlyar ប្រទេស​រុស្ស៊ី។

បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​សែង​ជនរងគ្រោះ​ម្នាក់​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​មួយ​នៅ​ក្នុង​ទីក្រុង​ Jalalabad។

ក្មេង​ស្រី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​អង្គុយ​លើ​​កៅអី​​មួយ​បន្ទាប់​កងទាហាន​អ៊ីស្រាអែល​កំទេច​ភូមិ​ Al-Eizariya ក្នុង​តំបន់ West Bank ភាគ​ខាងកើត​ទីក្រុង​​ Jerusalem។

រដ្ឋមន្រ្តី​កាណាដា​លោក ​Justin Trudeau និង​ភរិយា​អ្នកស្រី​ Sophie Gregoire Trudeau និង​កូនស្រី Ella Grace និង​កូន​ប្រុស Xavier ឈរ​ថតរូប​ជាមួយ​តារាBollywood ឥណ្ឌា​លោក​ Shah Rukh Khan ក្នុង​ទីក្រុង​ Mumbai​ ប្រទេស​ឥណ្ឌា។

បុរស​ពីរ​នាក់​បោស​សម្អាត​ផេះ​ពី​ផ្លូវ​មួយ​បន្ទាប់​ពី​ភ្នំភ្លើង Sinabung បញ្ចេញ​ផេះ​ដ៏ក្រាស់​នៅ​ក្នុង​តំបន់​នោះ​ក្នុង​ទីក្រុង​ Karo កោះ Sumatra ប្រទេស​ឥណ្ឌូណេស៊ី។​

សត្វ​ក្អែក​មួយ​ចាប់​សម្រាម​បាន​នៅទីក្រុង​ Islamabad ប្រទេស​ប៉ាគីស្ថាន។