រូបភាព​ជុំវិញ​ពិភពលោក​ ០២ កុម្ភៈ ២០១៧

លោក Harry Weiss នៃប្រទេសអាល្លឺម៉ង់ (មុខ) ប្រកួតក្នុង​កម្មវិធី​ប្រណាំង​រទេះ​អូស​ដោយសត្វឆ្កែ​ Trans-Thuringia ឆ្នាំ ២០១៧ នៅ​ជិត​ទីក្រុង​ Masserberg នៅ​ភាគកណ្តាល​ប្រទេស​អាល្លឺម៉ង់។

លោក John Griffiths កំពុង​កាន់​​អំបូរ​សត្វ​កំប្រុក​ឈ្មោះ Punxsutawney Phil ដែល​ជា​សត្វ​សម្រាប់​ធ្វើ​ការ​ព្យាករណ៍​អាកាស​ធាតុ​ ក្នុង​អំឡុង​ទិវា​សត្វ​កំប្រុក​លើក​ទី​១៣១ នៅ​ទីក្រុង​ក្នុង​ស្រុក​ Punxsutawney រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក។

ទាហានវេណេស៊ុយអេឡា ចូលរួមក្នុងការដើរ​ព្យុហយាត្រា​យោធា​នៅ​ទីក្រុង​ Caracas ប្រទេស​វេណេស៊ុយអេឡា។

ខ្យល់ព្យុះ​បោក​បក់​លើ​រថ​ភ្លើង​មួយ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់បោក​បក់​ខ្លាំង​នៅ​​ទីក្រុង​ Dawlish ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស។

ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​បង្ក្រាប​កុប្បករ​ ក្នុង​ពេល​មាន​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​រដ្ឋបាល​ទីក្រុង​ Rio de Janeiro និង​ប្រឆាំង​នឹង​គម្រោង​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ប្រយោជន៍​សាធារណៈ​។ បាតុកម្ម​នេះ​ធ្វើ​ឡើង​នៅ​ជិត​សភានៃក្រុង​​ Rio de Janeiro ប្រទេស​ប្រស៊ីល។

ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Linda កំពុង​ត្រូវ​បាន​ជួយ​ដោយ​មន្ត្រី​ Sharia នៃ​សាសនា​ឥស្លាម​  បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ច្រក​ក្នុង​កំប៉ុង​ ដោយ​សារ​នាង​បាន​ចំណាយ​ពេល​នៅ​ជិត​បុរស​​ម្នាក់​ដែល​មិន​មែន​ជា​ប្តី​របស់​នាង​ ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​ប្រឆាំង​នឹង​ច្បាប់​សាសនា​ឥស្លាម Sharia នៅ​ទីក្រុង​ Banda Aceh។

ផ្ទៃមេឃពណ៌ស្វាយនៅពីលើសារមន្ទីរ​សង្គ្រាម​នៅ​ទីក្រុង​ Duesseldorf ប្រទេស​អាល្លឺម៉ង់។

조지 켄트 미 국무부 부차관보와 윌리엄 테일러 우크라이나 대리 대사가 의회에서 열린 트럼프 대통령 탄핵 조사 관련 공개청문회에 참석했다.

មនុស្សជិះរថក្រោះ​សម្រាប់​លេង​​ នៅ​ឧទ្យាន Taoranting នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​បុណ្យ​ចូល​ឆ្នាំ​ចិន​ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ស្ត្រីម្នាក់កំពុង​ឲ្យ​ចំណី​ព្រាប​នៅ​ពី​មុខ​ព្រះ​វិហារ​ Orthodox កណ្ដាល​ថ្ងៃ​ចែង​ចាំង​នៅ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។